ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​សម្រាប់​ការផ្គត់​ផ្គង់​អគ្គិសនី​បាន​ក្លាយ​ទៅ​ជា​វិស័យ​សកម្ម​​មួយ​ក្នុង​​ការកសាង​ "ខ្សែ​ក្រវាត់​មួយ​និងផ្លូវ​មួយ"​​​​
2018-03-15 15:01:17  cri  Web Editor:Deng

 

 

     ថ្ងៃ​ទី ១៥  ​ខែ​មីនា  ​ពេល​ទទួល​បទ​សម្ភាសន៍​នៅ​​ "ច្រក​សម្រាប់​សមាជិក"​ នៃ​មហាសន្និបាត​លើក​ទី​មួយ​​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ ​ ​ លោក Shu Yinbiao ​សមាជិក​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ ​និង​ជា​អគ្គនាយក​​ក្រុមហ៊ុន​បណ្តាញ​អគ្គិសនី​ជាតិ​ចិន​ SGCC ​​​​បាន​ថ្លែង​ថា  ​ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​អគ្គិសនី​បាន​ក្លាយ​ទៅ​ជា​វិស័យ​សកម្ម​មួយ​ក្នុង​ការកសាង​ "ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ" ​ ​​ហើយ​​​កិច្ចសហប្រតិបត្តិការ​នៃ​វិស័យ​នេះ​មាន​អនាគត​ភ្លឺ​ស្វាង។

      លោក ShuYinbiao ​បាន​បន្ត​ទៀត​ថា  ​ដល់​ឆ្នាំ ២០២៥ ​​តាមរយៈ​ការច្នៃ​​ប្រឌិត​ថ្មី​និង​ការអភិវឌ្ឍ​រយៈពេល​ច្រើន​ឆ្នាំ  ​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​សម្ភារៈ​បរិក្ខា​និង​ការគ្រប់គ្រង​  ​ឧស្សហកម្ម​ថាមពល​អគ្គិសនី​របស់​ប្រទេស​ចិន​នឹង​មាន​​ឧត្តមភាព​លេចធ្លោ​​និង​មាន​សមត្ថភាព​ប្រកួត​ប្រជែង​អន្តរជាតិ​ខ្លាំង​​ ព្រមទាំង​អាច​ផ្តល់​វិភាគទាន​​វិជ្ជមាន​ដល់​ការកែប្រែ​រចនាបទ​​ថាមពល​និង​ការដោះស្រាយ​ការខ្វះខាត​ថាមពល​អគ្គិសនី​​សម្រាប់​ពិភពលោក​៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ