​សូមតាមដាន​​LIVE
2017-12-08 10:17:34  cri  Web Editor:Deng

      តើ​អ្នក​ចូលចិត្ត​តារា​ល្បី​ឬទេ​? ​ចូលចិត្ត​តន្ត្រី​ឬទេ? ​បើចូលចិត្ត​ ​សូម​កុំ​ភ្លេច​ចុច​មើល​ មហោស្រព​តន្ត្រី​មិត្តភាព​ចិន​-អាស៊ាន​ឆ្នាំ ២០១៧ ​ដែល​កំពុង​ផ្សាយផ្ទាល់​នេះ! ​ឆ្នាំនេះ​ តំណាង​កម្ពុជា​គឺ​លោក ឆន សុវណ្ណរាជ ​នឹង​នាំមក​នូវ​បទ​ចម្រៀង​ថ្មី​បំផុត​របស់​លោក​គឺ​បទ «​Happy to be KHMER» ! ​​រីករាយ​ដេល​កើត​ជា​ខ្មែរ រីករាយ​ស្វាគមន៍​មហោស្រពតន្ត្រី​មិត្តភាព​ចិន-អាស៊ាន​ឆ្នាំ ២០១៧!  ​​ការសំដែង​ជាពិសេស​លើកនេះ ​មានការអញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​នៅ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​ ១០ ​ដែល​នឹង​ផ្តល់​ជូន​នូវ​បទចម្រៀង​តំណាង​ដ៏​វិសេសវិសាល​ដែល​បង្កើត​រួមគ្នា​នៃ​តំបន់​អាស៊ាន​ បន្ទាប់មក​អ្នក​ចម្រៀង​អាស៊ាន​និង​បញ្ចេញទេពកោសល្យច្រៀងចម្រៀងជាភាសាចិន​ដ៏​សែនពិរោះ​​ជាមួយអ្នកចម្រៀងចិនរួមគ្នា​ផង​ដែរ។ ​មហោស្រពតន្ត្រី​មិត្តភាព​ចិន​-អាស៊ាន​​ ​ផ្តល់​ជូន​នូវ​ចម្រៀង​គ្រប់ប្រភេទ ​មាន​បទ​រ៉េប​RAP ​​​ បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ បទមនោសញ្ចេតនា​ស្នេហ៍​​ ទន់ភ្លន់ និង​ត្រជាក់​ចិត្ត ​មុខជាអាច​បំពេញ​តម្រូវការ​អារម្មណ៍​និង​ចំណូលចិត្ត​គ្រប់បែបយ៉ាង​របស់​លោកអ្នក។ ​ក្រៅពីផេកFacebook  លោកអ្នក​ក៏​អាច​ទស្សនា​​ការផ្សាយ​របស់​យើង​តាមរយៈ​APP(ChinaTV) ​និង​តាម​បុស្តិ៍​ទូរទស្សន៍​បណ្តាញ​អ៊ីនធើណេត​ CIBN​ ។

 

តោះ​ នាំគ្នា​ទស្សនា​ការប្រគុំ​តន្រ្តី​ផ្សាយ​ផ្ទាល់​( Live) ​ដ៏​សប្បាយរីករាយ​នេះ​!

ទាក់ទង​ជាមួយ​យើង​ខ្ញុំ