ជីវប្រវត្តិ​សង្ខេប​របស់​លោក ​Li ​Zhanshu​
2017-10-26 16:44:12  cri  Web Editor:Sun

ជីវប្រវត្តិ​សង្ខេប​របស់​លោក ​Li ​Zhanshu​

    

      លោក Li ​Zhanshu ភេទប្រុស​ ជនជាតិហាន កើតនៅខែសីហាឆ្នាំ១៩៥០​​នៅក្រុង​​​Pingshan ខេត្ត​​Hebei  លោកបានចូលបម្រើការងារកាលពីខែធ្នូឆ្នាំ១៩៧២​ ចូលជាសមាជិក​​​បក្សកុម្មុយនិស្តចិននៅខែមេសាឆ្នាំ១៩៧៥​ ​បញ្ចប់ការសិក្សាលើជំនាញអប់រំផ្នែកនយោបាយ​​​ពីសកលវិទ្យាល័យគរុកោសល្យ​ Hebei  និងទទួលបានសញ្ញាប័ត្រថ្នាក់​​បរិញ្ញាប័ត្រសកលវិទ្យាល័យ​ ​​សញ្ញាប័ត្រអនុបណ្ឌិតជំនាញគ្រង់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្មជាន់ខ្ពស់

     បច្ចុប្បន្ន លោក​ Li Zhanshu កាន់តំណែងជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ​​មជ្ឈិម​ ​នាយខុទ្ទកាល័យមជ្ឈិម​ ​ប្រធានការិយាល័យនៃគណៈកម្មាធិការសន្តិសុខជាតិរបស់​​មជ្ឈិម​ ​និងជាលេខាធិការនៃសហជីពកម្មករនិយោជិតនៃស្ថាប័នក្រោមឱវាទមជ្ឈិម

​     ឆ្នាំ១៩៧១-១៩៧២​ សិក្សា​​ជំនាញតម្លៃទំនិញក្នុងសាលាវិជ្ជាជីវៈផ្នែកហិរញ្ញវត្ថុនិងពាណិជ្ជកម្ម​​​​ក្រុង​Shijiazhuang​ ខេត្ត Hebei 

      ឆ្នាំ១៩៧២-១៩៧៦​ ជានាយកនិងជាអនុប្រធានការិយាល័យនៃមន្ទីរពាណិជ្ជកម្មក្រុង​Shijiazhuang​ ខេត្ត Hebei 

      ឆ្នាំ១៩៧៦-១៩៨៣​ ​ជានាយកនិងជាប្រធាន​​ឯកទេសនៃ​​ការិយាល័យគណៈកម្មការ​​ក្រុង​Shijiazhuang​ ខេត្ត Hebei (ពីឆ្នាំ១៩៨០-១៩៨៣​​​ សិក្សា​​ជំនាញអប់រំខាងនយោបាយនៅសកលវិទ្យាល័យគរុកោសល្យ​ Hebei​​ )

      ឆ្នាំ១៩៨៣-១៩៨៥​ ​ជាលេខាធិការនៃគណៈកម្មការស្រុកWujiខេត្ត Hebei

   ឆ្នាំ១៩៨៥-១៩៨៦​ ជា​​លេខាធិការរងនិងជាស្នងការពិសេសនៃគណៈកម្មការ​​​ក្រុង​Shijiazhuang​ ខេត្ត Hebei 

      ​ឆ្នាំ១៩៨៦-១៩៩០ ជាលេខាធិការនៃគណៈកម្មការក្រុមយុវជនកុម្មុយនិស្តនិយមប្រចាំខេត្ត​ Hebei ( ពីខែកុម្ភៈដល់ខែសីហាឆ្នាំ១៩៨៨ សិក្សាវគ្គបណ្តុះបណ្តាលស្តីពី​​ទ្រឹស្តីផ្នែកកសាងបក្សក្នុងសាលាបក្ស​របស់មជ្ឈិម​ )

      ឆ្នាំ១៩៩០-១៩៩៣​ ​ជាលេខាធិការរងនិងជាស្នងការពិសេសនៃគណៈកម្មការក្រុង​Chengde ខេត្ត​ Hebei

      ឆ្នាំ១៩៩៣-១៩៩៧​ ជាសមាជិកអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មការបក្សប្រចាំ​​ខេត្ត​ Hebei (​ ឆ្នាំ១៩៩២-១៩៩៤​ សិក្សាជំនាញសេដ្ឋកិច្ចនៅ​​វិទ្យាស្ថានសិក្សាពីចម្ងាយនៃសាលាបក្សរបស់មជ្ឈិម​ )

       ឆ្នាំ១៩៩៧-១៩៩៨ ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការបក្សប្រចាំខេត្ត Hebei ​និងជា​​អនុប្រធានក្រុមដឹកនាំការងារជនបទ

      ឆ្នាំ១៩៩៨-២០០០ ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការបក្សប្រចាំខេត្ត Shanxi អនុ ប្រធាន​​​ក្រុមដឹកនាំការងារជនបទ​ និងជានាយកការិយាល័យ​ ( ឆ្នាំ១៩៩៦-១៩៩៨​ សិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកចិ្ចនិងពាណិជ្ជកម្មលើ​​ជំនាញហិរញ្ញវត្ថុនិងពាណិជ្ជកម្មនៃវិទ្យាស្ថាន​​បរិញ្ញាប័ត្រជាន់ខ្ពស់​​នៃសភាបណ្ឌិតវិទ្យាសាស្រ្តសង្គមចិន​ )

       ឆ្នាំ២០០០-២០០២​ ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការបក្សប្រចាំខេត្ត Shanxi និងជាប្រធាន​មន្ទីរ​ចាត់តាំង

    ឆ្នាំ២០០២-២០០២​ ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការបក្សប្រចាំ​ខេត្ត Shanxi​លេខាធិការនៃគណៈកម្មការបក្សប្រចាំក្រុង Xian​ និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនក្រុង​Xi'an

    ឆ្នាំ២០០២-ឆ្នាំ២០០៣ ​ជា​លេខាធិការ​រង​នៃ​គណៈកម្មការ​បក្ស​ប្រចាំ​ខេត្ត​Shanxi​លេខាធិការនៃគណៈកម្មការបក្សប្រចាំក្រុង Xian​ និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជន​ក្រុង​Xian

      ឆ្នាំ២០០៣-២០០៤​ ជាលេខាធិការរងនៃគណៈកម្មការបក្សប្រចាំ​ខេត្ត Heilongjiang

      ឆ្នាំ២០០៤-២០០៧​ ជាលេខាធិការរងនិងជាអភិបាលរងនៃគណៈកម្មការបក្សប្រចាំខេត្ត​ Heilongjiang ( ឆ្នាំ២០០៥-២០០៧​ សិក្សាផ្នែកគ្រប់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្ម​​លើជំនាញ​​គ្រប់គ្រងជាន់ខ្ពស់នៅសកលវិទ្យាល័យឧស្សាហកម្ម Haerbin និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងឧស្សាហកម្មនិងពាណិជ្ជកម្មជាន់ខ្ពស់ ​)

      ឆ្នាំ២០០៧-២០០៨​ ជាលេខាធិការរងនៃគណៈកម្មការបក្សប្រចាំខេត្ត​​ Heilongjiang និងជាអភិបាលស្តីទី​

      ឆ្នាំ២០០៨-២០១០​ ជាលេខាធិការរងនៃគណៈកម្មការបក្សប្រចាំខេត្ត​​ Heilongjiang និងជាអភិបាល

       ឆ្នាំ២០១០-២០១២​ ​ជាលេខាធិការនៃគណៈកម្មការបក្សប្រចាំខេត្ត​​ Guizhou និងជាប្រធាន​​គណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្ត Guizhou 

        ឆ្នាំ២០១២-២០១២​ ជានាយរងទទួលបន្ទុកការងារអចិន្ត្រៃយ៍នៃខុទ្ទកាល័យមជ្ឈិម ​​

( ​ថ្នាក់រដ្ឋមន្រ្តី​ ) ​នាយកខុទ្ទកាល័យមជ្ឈិម ​លេខាធិការនៃសហជីពកម្មករនិយោជិតនៃស្ថាប័នក្រោមឱវាទមជ្ឈិម និងជាប្រធាននៃគណៈកម្មការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនខេត្ត​ Guizhou )

      ឆ្នាំ២០១២-២០១៤​ ​សមាជិកការិយាល័យនយោបាយមជ្ឈិម​ ​លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមនាយ​​ខុទ្ទកាល័យមជ្ឈិម និងជាលេខាធិការនៃសហជីពកម្មករនិយោជិតនៃស្ថាប័នក្រោមឱវាទមជ្ឈិម

      ឆ្នាំ២០១៤-២០១៧​ ជាសមាជិកការិយាល័យនយោបាយមជ្ឈិម លេខាធិការនៃលេខាធិការដ្ឋាន​​មជ្ឈិម​ នាយ​​ខុទ្ទកាល័យមជ្ឈិម ប្រធានការិយាល័យនៃគណៈកម្មាធិការសន្តិសុខជាតិរបស់​​មជ្ឈិម​ ​និងជាលេខាធិការនៃសហជីពកម្មករនិយោជិតនៃស្ថាប័នក្រោមឱវាទមជ្ឈិម​ 

      ឆ្នាំ២០១៧សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម​ ​ នាយខុទ្ទកាល័យមជ្ឈិម ប្រធានការិយាល័យនៃគណៈកម្មាធិការសន្តិសុខជាតិ​របស់មជ្ឈិម​ ​និងជាលេខាធិការនៃសហជីពកម្មករនិយោជិតនៃស្ថាប័នក្រោមឱវាទមជ្ឈិម

      សមាជិកបម្រុងនៃមជ្ឈិមបក្ស​អាណត្តិទី១៦និង១៧​ ​សមាជិកមជ្ឈិមបក្ស​អាណត្តិទី១៨និង១៩​ ​សមាជិក​ការិយាល័យ​នយោបាយមជ្ឈិមបក្ស​អាណត្តិទី១៨​ ​និងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមបក្ស ​សមាជិកនិងជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្ស​អាណត្តិទី១៩ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ