ជីវប្រវត្តិ​សង្ខេប​របស់​លោក ​Xi ​Jinping​
2017-10-26 14:14:32  cri  Web Editor:Sun

ជីវប្រវត្តិ​សង្ខេប​របស់​លោក ​Xi ​Jinping​

     

      លោក ស៊ីជីនភីង ភេទ ប្រុស កើតនៅ​ខែ​មិថុនា ឆ្នាំ ១៩៥៣ ​នៅ​ស្រុក Fuping ខេត្ត ស្រាន​ស៊ី ចូលបម្រើ​ការងារ​នៅ​​ខែ​មករា ឆ្នាំ ១៩៦៩ បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ខែ​មករា ឆ្នាំ ១៩៧៤ បញ្ចប់​ការ​សិក្សា​ពីវិទ្យាស្ថាន​នរសាស្ត្រ​​និង​សង្គម​នៃ​​សកលវិទ្យាល័យ ឈីង​ហ្វា ផ្នែក​ទ្រឹស្តី​ម៉ាក្ស​និយម​និង​ការ​អប់រំ​ផ្នែក​គំនិត​និង​នយោបាយ ដោយទទួល​បាន​សញ្ញាបត្រថ្នាក់​​អនុបណ្ឌិត​ និង​សញ្ញាបត្រថ្នាក់​​បណ្ឌិតផ្នែក​ច្បាប់ ។

      បច្ចុប្បន្ន​កាន់​តំណែង​ជា​អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន ប្រធាន​គណៈកម្មាធិការ​យោធា​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន ប្រធាន​រដ្ឋ​ចិន និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​​មជ្ឈិម​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។

      ឆ្នាំ ១៩៦៩-១៩៧៥ ជា​យុវជន​មាន​ចំណេះ​ដឹង​នៅ​ក្រុម Liangjiahe នៃសហគមន៍ Anyi ស្រុក Yanchuan ខេត្ត​ស្រានស៊ី កាន់​តំណែង​ជា​លេខាធិការ​នៃសាខា​​បក្ស

      ឆ្នាំ ១៩៧៥-១៩៧៩ សិក្សា​មុខ​ជំនាញ​សរិរាង្គ​សំយោគ​ផ្នែក​ឧស្សាហកម្មគីមី​នៅ​សកលវិទ្យាល័យ​ឈីង​ហ្វា

      ឆ្នាំ ១៩៧៩-១៩៨២ ជា​លេខាធិការ​នៃ​ខុទ្ទកាល័យ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ និង​ជា​លេខាធិការ​​នៃ​ការិយាល័យ​គណៈកម្មាធិការ​យោធា​មជ្ឈិម

      ឆ្នាំ ១៩៨២-១៩៨៣ ជា​លេខាធិការ​រង​នៃ​គណៈកម្មការ​បក្ស​ស្រុក Zhengding ខេត្ត ហឺពៃ

      ឆ្នាំ ១៩៨៣-១៩៨៥ ជា​លេខាធិការនៃគណៈកម្មការបក្សស្រុក Zhengding ខេត្ត ហឺពៃ និង​ជា​សមាជិក​គណៈកម្មការ​នយោបាយ​ទី​មួយ​​ផ្នែក​កងកម្លាំង​ប្រដាប់​អាវុធ​ លេខាធិការ​ទី​មួយ​នៃ​គណៈកម្មការ​បក្ស​ស្រុក Zhengding

      ឆ្នាំ ១៩៨៥-១៩៨៨ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​បក្ស​និង​ជា​អភិបាល​រង​នៃ​ក្រុង​ Xiamen ខេត្ត​ហ្វូជាន

      ឆ្នាំ ១៩៨៨-១៩៩០ ជា​លេខាធិកា​រនៃ​គណៈកម្មការ​បក្ស​​តំបន់ Ningde ខេត្តហ្វូជាន និង​ជា​លេខាធិការ​ទី​មួយ​នៃ​គណៈកម្មការ​បក្ស​នៅ​យោធ​ភូមិភាគ​តំបន់ Ningde

      ឆ្នាំ ១៩៩០-១៩៩៣ ជាលេខាធិការ​នៃ​គណៈកម្មការ​បក្ស​ ប្រធាន​​គណៈកម្មការ​អចិន្ត្រៃយ៍នៃ​សភា​តំណាង​ប្រជាជន​​ក្រុង Fuzhou ខេត្ត​ហ្វូជាន លេខាធិការ​ទី​មួយ​នៃ​គណៈកម្មការ​បក្សនៅយោធភូមិភាគ​ក្រុង Fuzhou

      ឆ្នាំ ១៩៩៣-១៩៩៥ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មការបក្ស​ខេត្ត​ហ្វូជាន ​លេខាធិការ​នៃ​គណៈកម្មការ​បក្ស និង​ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​​ក្រុង Fuzhou លេខាធិការ​ទី​មួយ​នៃ​គណៈកម្មការ​បក្សនៅ​​យោធភូមិភាគ​ក្រុង Fuzhou

      ឆ្នាំ ១៩៩៥- ១៩៩៦ ជា​លេខាធិការ​រង​​នៃ​គណៈកម្មការបក្ស​ខេត្ត​ហ្វូជាន ​លេខាធិការ​នៃ​គណៈកម្មការ​បក្ស និង​ប្រធាន​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍នៃ​​សភា​តំណាង​ប្រជាជន​​ក្រុង Fuzhou លេខាធិការ​ទី​មួយ​នៃ​គណៈកម្មការ​បក្ស​នៅ​យោធភូមិភាគ​ក្រុង Fuzhou

     ឆ្នាំ ១៩៩៦-១៩៩៩ ជាលេខាធិការ​រង​​នៃ​គណៈកម្មការបក្ស​ខេត្ត​ហ្វូជាន និង​ជា​សមាជិក​នយោបាយ​ទី​មួយ​នៃ​កងពល​ធំ​បម្រុង​កាំ​ភ្លើង​ធំ​នៃ​ខេត្ត​ហ្វូជាន

      ឆ្នាំ ១៩៩៩- ២០០០ ជា​លេខាធិការ​រង​នៃ​គណៈកម្មការបក្ស និង​ជា​អភិបាល​ស្តីទី​ខេត្តហ្វូជាន​​ អនុប្រធាន​​គណៈកម្មការ​ផ្សព្វផ្សាយផ្នែក​​ការពារ​ជាតិ​នៃយោធភូមិភាគ​ Nanjing ប្រធាន​​គណៈកម្មការ​ផ្សព្វផ្សាយផ្នែក​​ការពារ​ជាតិ​នៃ​ខេត្ត​ហ្វូជាន និងជា​សមាជិក​នយោបាយ​ទី​មួយ​នៃ​កងពល​ធំ​បម្រុង​កាំ​ភ្លើង​ធំ​នៃ​ខេត្ត​ហ្វូជាន

      ឆ្នាំ ២០០០-២០០២ ជា​លេខាធិការ​រង​នៃ​គណៈកម្មការបក្ស និ​ងជា​អភិបាល​ខេត្ត​​ហ្វូជាន អនុប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយ​ផ្នែក​ការពារ​ជាតិ​នៃយោធភូមិភាគ​ Nanjing ប្រធាន​​គណៈកម្មការ​ផ្សព្វផ្សាយផ្នែក​​ការពារ​ជាតិ​នៃ​ខេត្ត​ហ្វូជាន និង​ជា​សមាជិក​នយោបាយ​ទី​មួយ​នៃ​កងពល​ធំ​បម្រុង​កាំ​ភ្លើង​ធំ​នៃ​ខេត្ត​ហ្វូជាន

      (ឆ្នាំ ១៩៩៨-ឆ្នាំ ២០០២ សិក្សា​ថ្នាក់​អនុបណ្ឌិត​ មុខជំនាញ​ទ្រឹស្តី​ម៉ាក្ស​និយម​និង​ការ​អប់រំ​ផ្នែក​គំនិត​និង​នយោបាយនៅវិទ្យាស្ថាននរសាស្ត្រ​និងសង្គមនៃ​សកលវិទ្យាល័យ ឈីងហ្វា និង​ទទួល​បាន​សញ្ញាបត្រថ្នាក់​​បណ្ឌិត​ផ្នែក​ច្បាប់)

      ឆ្នាំ ២០០២-២០០២ ជា​លេខាធិការ​រង​នៃគណៈកម្មការបក្ស និង​ជាអភិបាលខេត្តZhejiang អនុប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយផ្នែក​ការពារ​ជាតិ​នៃយោធភូមិភាគ​ Nanjing ប្រធាន​​គណៈកម្មការ​ផ្សព្វផ្សាយផ្នែក​​ការពារ​ជាតិ​នៃ​ខេត្ត​Zhejiang

      ឆ្នាំ ២០០២-២០០៣ ជា​លេខាធិការ​នៃ​គណៈកម្មការ​បក្ស និ​ងជា​អភិបាល​​ខេត្ត​Zhejiangលេខាធិការ​ទី​មួយ​នៃ​គណៈកម្មការ​បក្ស​នៃយោធភូមិភាគ​ខេត្ត​Zhejiang អនុប្រធាន​នៃ​គណៈកម្មការ​ផ្សព្វផ្សាយផ្នែក​​ការពារ​ជាតិ​នៃយោធភូមិភាគ​ Nanjing ប្រធាន​គណៈកម្មការ​ផ្សព្វផ្សាយផ្នែក​​ការពារ​ជាតិ​នៃ​ខេត្ត​Zhejiang

      ឆ្នាំ ២០០៣- ២០០៧ ជា​លេខាធិការ​នៃគណៈកម្មការ​បក្ស​និង​ជា​ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​​ខេត្ត​Zhejiang លេខាធិការ​ទី​មួយ​នៃ​គណៈកម្មការ​បក្ស​នៃ​យោធភូមិភាគ​ខេត្ត​Zhejiang

      ឆ្នាំ ២០០៧- ២០០៧ ជាលេខាធិការ​នៃ​គណៈកម្មការ​បក្ស​ក្រុង​Shanghai លេខាធិការ​ទី​មួយ​នៃ​គណៈកម្មការ​បក្ស​នៃយោធភូមិភាគ​ប្រុង​ការ​ក្រុង Shanghai

      ឆ្នាំ ២០០៧- ២០០៨ ជា​សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិម និងជានាយក​សាលាបក្សនៃមជ្ឈិមបក្សកុម្មុយនិស្តចិន

     ឆ្នាំ២០០៨-២០១០ ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិម អនុប្រធានរដ្ឋចិននិងជានាយកសាលាបក្សនៃមជ្ឈិមបក្សកុម្មុយនិស្តចិន

      ឆ្នាំ២០១០-២០១២ ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិម លេខាធិការនៃលេខាធិការដ្ឋានមជ្ឈិម អនុប្រធានរដ្ឋចិន អនុប្រធានគណៈកម្មាធិការយោធានៃមជ្ឈិមបក្សកុម្មុយនិស្តចិន អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន និងជានាយកសាលាបក្សនៃមជ្ឈិមបក្សកុម្មុយនិស្តចិន

      ឆ្នាំ២០១២-២០១៣ ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម​ ប្រធានគណៈកម្មាធិការយោធានៃមជ្ឈិមបក្សកុម្មុយនិស្តចិន​ អនុប្រធានរដ្ឋចិននិងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន

      ឆ្នាំ២០១៣-បច្ចុប្បន្ន ជា​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម ប្រធានគណៈកម្មាធិការយោធានៃមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន

      លោកXi Jinping ជាសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិ​ទី១៥ ជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមអាណត្តិទី១៦ ១៧ ១៨និង១៩ ជាសមាជិក និង​សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមនិងលេខាធិការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមលើកទី១៧ ជាសមាជិក និង​សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមនិងជា​អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមអាណត្តិទី១៨និង១៩។លោកស៊ីជីនភីងត្រូវបាន​ជ្រើសតាំងជាអនុប្រធានរដ្ឋក្នុងសន្និសីទលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១១ ត្រូវជ្រើសតាំង​ជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងសន្និសីទពេញអង្គលើកទី៥នៃសមាជបក្សលើកទី១៧ ត្រូវតែងតាំងជាអនុប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងសន្និសីទលើកទី១៧នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃ​សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១១ ត្រូវជ្រើសតាំងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស្តចិនក្នុងសន្និសីទពេញអង្គលើកទី១នៃសមាជបក្សលើកទី១៨ ត្រូវជ្រើសតាំងជាប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងសន្និសីទលើកទី១នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២ ហើយត្រូវជ្រើសតាំងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស្តចិនក្នុងសន្និសីទពេញអង្គលើកទី១នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៩៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ