សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើកទី​១៩​បិទបញ្ចប់​សម័យប្រជុំ​ដោយ​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​សំខាន់​ចំនួន៣​
2017-10-25 08:58:52  cri  Web Editor:Wei

   ព្រឹក​ថៃ្ងទី​២៤​ ខែ​តុលានេះ​ សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើកទី​១៩​បាន​បិទបញ្ចប់​សម័យ​ប្រជុំ​នៅ​វិមាន​សភា​ប្រជាជនចិន។​លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​អញ្ជើញ​ធ្វើជា​អធិបតី​នៃ​សន្និសីទ​លើកនេះ​ តំណាង​បក្ស​នៃ​សមាជ​លើកទី​១៩​ ចំនួន​២៣៣៦​រូប​បាន​អញ្ជើញ​ចូលរួម។​

    សមាជ​លើកនេះ​បាន​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​ស្តីពី​របាយការណ៍​គណៈកម្មាធិការ​មជ្ឈិម​ អាណត្តិ​ទី១៨​ សេចក្តីសម្រេចិត្ត​ស្តីពី​របាយការណ៍​ការងារ​របស់​គណៈកម្មាធិការ​ត្រួតពិនិត្យ​វិន័យ​នៃ​មជ្ឈិមបក្ស​ អាណត្តិ​ទី១៨​និង​សេចក្តីសម្រេចចិត្ត​ស្តីពី​<កម្រោង​ធ្វើ​វិសោធនកម្ម​លើ​លក្ខនិ្តកៈ​បក្ស​កុម្មុយនិស្ត​ចិន>​ព្រមទាំង​បាន​យក​គតិ​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក​ស៊ីជីនភីង​ចម្លងចូល​ទៅក្នុង​លក្ខនិ្តកៈ​បក្ស​ទៀត​ផង៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ