កិច្ចប្រជុំ​ត្រៀម​នៃ​សមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​បាន​រៀបចំធ្វើ​ ​លោក​XiJinping​ប្រធានរដ្ឋ​ចិន​ធ្វើ​ជា​​អធិបតី​ក្នុង​កិច្ច​ប្រជុំ​​នេះ
2017-10-18 08:13:52  cri  Web Editor:Liu

    រសៀល​ថ្ងៃទី១៧ ខែតុលា ​សមាជបក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​បាន​រៀបចំធ្វើ​កិច្ចប្រជុំ​ត្រៀម​នៅ​វិមាន​សភាប្រជាជន​​ចិន។

លោក​XiJinping​ប្រធានរដ្ឋ​ចិន​ធ្វើ​ជា​​អធិបតីក្នុង​កិច្ចប្រជុំ​នេះ។

កិច្ចប្រជុំ​បាន​អនុម័ត​បញ្ជី​ឈ្មោះ​នៃ​​គណៈកម្មាធិការ​ត្រួតពិនិត្យ​សមាសភាព​តំណាង​ដែល​មាន​សាមជិក​២២រូប ​អនុម័ត​បញ្ជី​ឈ្មោះ​នៃ​ក្រុម​​ប្រធាន​របស់​សមាជ​ដែល​មាន​សមាជិក​២៤៣នាក់ ​ព្រមទាំង​អនុម័ត​លោក​ឲ្យ​LiuYunShanជា​អគ្គលេខាធិការ​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​​នេះ។ក្រៅពីនេះ កិច្ចប្រជុំ​បាន​អនុម័ត​ការ​ចាត់​តាំង​ភារកិច្ច​របស់​អគ្គលេខាធិការដ្ឋាន​តាម​រយៈធ្វើ​ការ​សម្រេច​ដោយ​វិធី​លើក​ដៃ​​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​នេះ។

កិច្ចប្រជុំនេះក៏អនុម័តនូវរបៀបវារៈនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩  ។ របៀបវារៈនៃសមាជ​នលើកទី ១៩ គឺ ​ស្តាប់និងត្រួតពិនិត្យរបាយការណ៍នៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន​អាណត្តិទី ១៨ ត្រួតពិនិត្យរបាយការណ៍ការងារនៃ​គណៈកម្មាធិការ​ពិនិត្យវិន័យនៃមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ ពិនិត្យពិភាក្សានិងអនុម័តនូវលក្ខចិ្តកៈនៃបក្សកម្មុយនិស្តចិន(វិសោធនកម្ម)》;​ជ្រើសតាំងគណៈកម្មាធិការ ​មជ្ឈិមបក្សកម្មុយនិស្តចិនអាណត្តិទី ១៩ ព្រមនិង​ជ្រើសតាំងគណៈកម្មាធិការពិនិត្យវិន័យនៃ​មជ្ឈិមបក្សកម្មុយនិស្តចិនលើកទី ១៩ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ