ទីក្រុងYinchuanបច្ចុប្បន្នជាទីរួមខេត្តNingxiaគឺជាទីកន្លែងរស់នៅដ៏ចំណាស់ដែលស្ថិតនៅភាគពាយ័ព្យប្រទេសចិនបានឆ្លងកាត់ដំណើរវិវឌ្ឍន៍រាប់ពាន់ឆ្នាំក្រោមការស្រោចស្រពនៃទន្លេលឿងដែលជាទន្លេមាតារបស់ប្រទេសចិន។បច្ចុប្បន្នទីក្រុងដែលពីមុនធ្លាប់ជាកន្លែងមានផ្ទះសង់ពីដីភក់រស់នៅបែបបុរាណប្រជាពលរដ្ឋប្រកបតែរបរដាំដំណាំនិងធ្វើស្រែចំការបាននិងកំពុងវិវឌ្ឍទៅជាទីក្រុងទំនើបនិងជាទីក្រុងគំរូសម្រាប់ក្រុងវៃឆ្លាតនៅទូទាំងប្រទេសចិនទៀតផង។ក្នុងសកម្មភាព"ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អ្នកប្រើវេបសាយCRIonlineជាជនបរទេសនៃប្រទេសតាមផ្លូវសូត្រ"សម្រាប់ថ្ងៃទី១៨កញ្ញានេះបានទៅដកបទពិសោធន៍និងទទួលអារម្មណ៍ពីភាពវៃឆ្លាតនៃទីក្រុងYinchuanដូចជាការបំពេញនូវទម្រង់ការផ្សេងៗប្រជាពលរដ្ឋមិនបាច់រត់ការដែលត្រូវចំណាយពេលយ៉ាងយូរនោះទេគ្រាន់តែបំពេញបែបបទតាមបណ្តាញអ៊ីនធើណេតក៏ជាការស្រេច។លុះដល់ពេលស្ថាប័នពាក់ព័ន្ធពិនិត្យផ្ទៀងផ្ទាត់រួចក៏អាចទទួលបានទម្រង់ការអេឡិចត្រូនិចយកទៅប្រើប្រាស់បាន។
ក្រៅពីនេះទីក្រុងនេះនៅមានសេវាបម្រើប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោងដោយគ្រាន់តែហៅទូរទស្សន៍ចូលទៅកាន់លេខ12345នឹងអាចជួយដោះស្រាយបញ្ហាដោយទាន់ពេលវេលា ។ ដោយឡែក ទីក្រុងនេះក៏បានបង្កើតនូវបុរីវៃឆ្លាតគំរូមួយក្នុងចំណោមបុរីវៃឆ្លាតគំរូចំនួនពីរនៅទូទាំងប្រទេសចិន ។ អ្នកស្នាក់នៅក្នុងបុរីវៃឆ្លាតក្រៅពីស្នាក់នៅក្នុងកន្លែងដែលប្រកបដោយផាសុកភាព ថែមទាំងអាចរស់នៅបែបទាន់សម័យ ដែលប្រកបដោយបច្ចេកវិទ្យាទំនើបទៀតផង ។