ទស្សនកិច្ច​នៅ​ក្រុម​ហ៊ុន​MENGNIU
2017-09-19 19:06:47  cri  Web Editor:Liu

 

    ថ្ងៃទី១៧កញ្ញាក្រោមការផ្តួចផ្តើមនិងរៀបចំរបស់វេបសាយ​CRIonline នៃវិទ្យុអន្តរជាតិចិនសកម្មភាព​ "ដំណើរទស្សនកិច្ចនៅប្រទេសចិន​​របស់អ្នកប្រើវេបសាយ​CRIonlineជាជនបរទេសនៃប្រទេសតាមខ្សែក្រវាត់និងផ្លូវបានចាប់ផ្ដើមជាផ្លូវការ។គោលដៅទស្សនកិច្ចទីមួយគឺនៅសាខារោងចក្រផលិតទឹកដោះគោ​MENGNIUនៅខណ្ឌថុងចូវក្រុងប៉េកាំង។ក្រុមហ៊ុន​MENGNIUគ្រុបបានបង្កើតឡើងនៅឆ្នាំ១៩៩៩រយៈពេលតែ១៨ឆ្នាំក្រុមហ៊ុននេះបានវិវឌ្ឍជាក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនផលិតទឹកដោះគោធំជាងគេទាំង១០នៅទូទាំងពិភពលោក។បច្ចុប្បន្នក្រុមហ៊ុននេះបានប្រើនូវបច្ចេកវិទ្យាទំនើបសម្រាប់ផលិតទឹកដោះគោដែលមានគុណភាពខ្ពស់រម្ងាប់មេរោគតាមបច្ចេកវិទ្យាថ្មីទាំងការផលិតនិងវេចខ្ចប់សុទ្ធសឹងតែប្រើនូវគ្រឿងចក្រស្វ័យប្រវត្តិទាំងអស់មួយម៉ោងអាចផលិតបានរហូតដល់បួនម៉ឺនប្រអប់។ក្រៅពីផ្តល់នូវផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ក្រុមហ៊ុន​MENGNIUគ្រុបក៏បានចូលរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពមនុស្សធម៌ផងដែរដែលទទួលបានការកោតសរសើរនិងមានប្រជាប្រិយភាពខ្លាំងនៅប្រទេសចិនក៏ដូចជាប្រទេសដែលនាំចូលផលិតផលក្រុមហ៊ុននេះនៅថ្ងៃអនាគតស្របនឹងទំនាក់ទំនង​​ពាណិជ្ជកម្មកាន់តែស្អិតល្មួតរវាងប្រទេសតាមខ្សែក្រវាត់និងផ្លូវសង្ឃឹមក្រុមហ៊ុននេះអាចមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីផ្តល់ជូននូវផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ដល់ប្រជាជនកម្ពុជា

ទាក់ទង​ជាមួយ​យើង​ខ្ញុំ