លោក​ XiJinping ប្រធានរដ្ឋ​ចិន​បាន​ជួប​ជាមួយអ្នក​សារព័ត៌មាន​ទាំងក្នុង​និង​ក្រៅ​ប្រទេសបន្ទាប់ពី​សន្និសីទ​ជាន់ខ្ពស់​​
2017-05-15 18:35:06  cri  Web Editor:Li

 

   សន្និសីទ​ជាន់ខ្ពស់​តុមូល​នៃ​វេទិការ​កំពូលសម្រាប់​​កិច្ចសហប្រតិបត្តិការ​អន្តជាតិ​ស្តីពី​យុទ្ធសាស្ត្រ​"ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ"បាន​បើកធ្វើ​នៅក្រុង​ប៉េកាំងនាព្រឹក​ថ្ងៃទី ១៥ ខែ​ឧសភា​ លោក​XiJinping ប្រធានរដ្ឋចិន​ និង​​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន​ ២៩ ព្រម​ទាំង​អ្នកទទួល​ខុសត្រូវ​នៃ​អង្គការ​អន្តរជាតិ​សំខាន់ៗ​ចំនួន​​ ៣ រូប មាន​លោក​​អគ្គ​លេ​ខាធិការ​​អង្គការសហប្រជាជាតិ​ជាដើម​បាន​អញ្ជើញ​ចូលរួម​ ។ លោក​ XiJinpingបាន​ធ្វើ​ជា​អធិបតី​នៃ​សន្និសីទ​​ជាន់ខ្ពស់​តុមូល​ ។ បន្ទាប់ពី​ការ​ពិគ្រោះ​ពិភាក្សា​និង​ការ​ផ្លាស់ប្តូរ​គ្នា​រយៈពេល​មួយ​ថ្ងៃ​ ​សន្និសីទ​​តុមូល​នា​រសៀល​បាន​បិទ​សម័យ​ប្រជុំ​ ។ លោក​ XiJinping ប្រធានរដ្ឋ​ចិន​បាន​ជួប​ជាមួយអ្នក​សារព័ត៌មាន​ទាំងក្នុង​និង​ក្រៅ​ប្រទេសបន្ទាប់ពី​សន្និសីទ​ជាន់ខ្ពស់​​ ។

         ក្នុង​ពេល​ជួប​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ចិន​និង​បរទេស​ ​លោក ​ស៊ី ​ជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​ថា ​

ចាប់​តាំង​ពី​វេទិកា​កំពូល​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​យុទ្ធសាស្រ្ត​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​បើក​សម្ភោធ ​មិត្ត​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​រូប​បាន​ផ្សាយ​ដំណឹង​ជា​ច្រើន​ ហើយ​បាន​កត់​ត្រា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នានា​ និង​បាន​ផ្សាយ​សំឡេង​របស់​ប្រទេស​នានា​ដែល​បាន​រួម​គ្នា​កសាង​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ ​លោក​បាន​បន្ត​ថា ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ហើយ​បាន​បង្ហាញ​ការ​រីក​ចំរើន​ដ៏​ផុលផុស​នៃ​ការ​កសាង​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ចំពោះ​ពិភពលោក ​ខ្ញុំ​សូម​តំណាង​រដ្ឋាភិបាល​ចិន​និង​តំណាង​នៃ​ប្រទេស​នានា​ដែល​ចូល​រួម​វេទិកា​ សំដែង​អំណរគុណ​ចំពោះ​អ្នក​សារ​ព័តមាន​ទាំង​អស់។​ថ្ងៃ​ទី​១៤​ខែ​ឧសភា ​យើង​បាន​រៀប​ចំ​ធ្វើ​ពិធី​សម្ភោធ​បើកនៃ​វេទិកា​កំពូល​និង​កិច្ច​ជំនួប​ជាន់​ខ្ពស់ ​អ្នក​ដឹក​នាំ​នៃ​ប្រទេស​មួយ​ចំនួន ​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​អន្តរជាតិ​និង​តំណាង​នៃ​ប្រទេស​ជាង​១០០​មក​ពី​មជ្ឈដ្ឋាន​រដ្ឋាភិបាល​ សហគ្រាស​និង​អ្នក​ប្រាជ្ញ​ផ្នែក​វិទ្យាសាស្រ្ត​បាន​ចូល​រួម ​មិត្ត​ទាំង​អស់​គ្នា​បាន​រួម​គ្នា​ពិគ្រោះ​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​កសាង​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ក្នុង​បរិយាកាស​ដ៏​មេត្រី​ភាព​និង​ចុះ​សម្រុង​គ្នា ​ហើយ​បាន​លើក​ឡើង​នូវ​មតិ​និង​សំណើរ​ល្អ​ៗ​ជា​ច្រើន ​ហើយ​បាន​ទទួល​សមិទ្ធិផល​ជា​វិជ្ជមាន។

    លោកស៊ីជីនភីង​ថ្លែងថា ក្នុងអំឡុងពេល​វេទិកា ប្រទេសចិន​និង​ភាគីពាក់ព័ន្ធ​នានា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​មួយចំនួន ។ រហូតដល់​បច្ចុប្បន្ន ប្រទេស​និង​អង្គការអន្តរជាតិ​ដែល​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ស្តីពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ជាមួយ​ប្រទេសចិន​មានចំនួន​សរុប​ដល់ទៅ ៦៨ ។ ថ្ងៃ​នេះ ថ្នាក់ដឹកនាំ​នៃប្រទេស​ជាង ៣០ និងអ្នកទទួលខុសត្រូវ​អង្គការ​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ​បាន​រៀបចំធ្វើ​សន្និសីទកំពូល​តុមូល ពួកយើង​បាន​ផ្តោតជុំវិញ​ប្រធានបទ​អំពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ រួមគ្នា​កសាង​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ សម្រេចការឈ្នះ-ឈ្នះ​និង​អភិវឌ្ឍ​ជាមួយគ្នា បាន​ផ្លាស់ប្តូរ​មតិគ្នា​អំពី​ការបង្កើន​ការតភ្ជាប់​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គោលនយោបាយ ធ្វើឲ្យ​ទំនាក់ទំនង​ដៃគូ​កាន់តែ​ស៊ីជម្រៅ ជំរុញការ​តភ្ជាប់គ្នា​និង​ការជំរុញ​ការផ្លាស់ប្តូរ​ខាង​មនុស្សសាស្ត្រ​ជាដើម ដោយបាន​ឈានដល់​មតិឯកភាពគ្នា​យ៉ាងទូលំទូលាយ និងបាន​អនុម័តលើ​សេចក្តីថ្លែងការណ៍រួម ។ នេះគឺជា​សន្និសីទ​ដ៏ឧឡារិក​កម្រិតខ្ពស់​ដែល​សហគមន៍​អន្តរជាតិ​បាន​រៀបចំធ្វើ​ដោយផ្តោតជុំវិញ​ការកសាង​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ សន្និសីទ​បានបូកសរុប​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំ​មតិឯកភាពគ្នា​នៃភាគីនានា បានចង្អុល​បង្ហាញ​នូវ​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី​ការកសាង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ គូរប្លង់ផ្លូវ​និង​បញ្ជាក់ពី​គម្រោង​នៃប្រតិបត្តិការ ។

 

     ពេល​ជួប​អ្នកសារព័ត៌មាន​ចិននិងបរទេស​ លោក​ប្រធានរដ្ឋចិន​ស៊ី ជីនភីង​បាន​ថ្លែងថា ​ទីបួន ​ផែនទីផ្លូវ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ដែល​យើង​បាន​រៀបចំ​នោះ​ បាន​កំណត់​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​និង​ផ្លូវ​អនុវត្ត ​។​ យើង​សង្ឃឹមថា ​ឆ្លងតាម​ការកសាង​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសនានា​កាន់តែ​ខ្លាំងក្លា​ ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ល្អពេញ​លេញ ​ការអភិវឌ្ឍន៍​ផ្នែក​ឧស្សាហកម្ម​កាន់តែ​មាន​កម្លាំងរស់រវើក​ កិច្ចសហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ស៊ីជម្រៅ​និង​ការផ្លាស់ប្តូរ​ខាង​មនុស្សសាស្ត្រ​កាន់តែ​ជិតស្និទ្ធ​ផង​ដែរ ។​ យើង​យល់​ព្រមបន្ត​ចាត់ទុក​ការតភ្ជាប់គ្នា​ជាវិស័យ​កិច្ចសហប្រតិបត្តិការ​ដ៏​សំខាន់​ ។​ យើង​នៅនឹង​បង្កើន​ការតភ្ជាប់គ្នា​ខាង​វប្បធម៌​ ជំរុញ​ការសម្របសម្រួល​គ្នា​នៃ​ប្រព័ន្ធ​ស្តង់ដារ​និង​សណ្តាប់ធ្នាប់​របស់​ប្រទេសនានា ​។ ​យើង​គាំទ្រ​ការបង្កើន​ល្បឿន​កសាង​របៀង​សេដ្ឋកិច្ច​ យើង​ឯកភាពគ្នា​ពង្រីក​ផ្លូវ​ប្រមូលទុន​ បង្កើត​ប្រព័ន្ធ​ធានា​​ហិរញ្ញវត្ថុ​ដែល​មាន​ស្ថិរភាព​ជានិរន្តរភាព​និងអាច​គ្រប់គ្រង​ហានីភ័យ​បាន​ ។ ​យើង​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​​អប់រំ ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ព្រមទាំង​វប្បធម៌​ជាដើម ​ធ្វើឲ្យ​ការផ្លាស់ប្តូរ​ក្នុង​វិស័យ​ទេសចរណ៍​ ធនាគារគំនិត​និង​ប្រព័ន្ធ​សារព័ត៌មាន​ជាដើម​កាន់តែ​ជិតស្និទ្ធ​ យើង​នៅនឹង​សម្របតាម​គោលបំណង​របស់​ប្រជាជន​គ្រប់ប្រទេស ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការអភិវឌវឌ្ឍន៍​ជានិរន្តរភាព​ ប្រឆាំង​អំពើពុករលួយ​និង​ការកាត់បន្ថយ​ភាពក្រីក្រនិង​គ្រោះមហន្តរាយ​ជាដើម​ផងដែរ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ