ពិធី​សម្ពោធបើក​​នៃ​វេទិកាកំពូល​សម្រាប់​​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​​អំពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​បាន​បើកធ្វើ​នៅ​ក្រុងប៉េកាំង​
2017-05-14 12:55:22  cri  Web Editor:Sun

    ថ្ងៃទី១៤ ​ខែ ឧសភា​ ឆ្នាំ ២០១៧​ ពិធី​បើក​សម្ពោធនៃ​វេទិកាកំពូល​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​បាន​បើកធ្វើ​នៅ​ក្រុងប៉េកាំង  លោក​ស៊ី ​ជានភីង​បាន​ថ្លែង​ថា​ ​ផ្លូវសូត្រ​មាន​ចម្ងាយ​វែង​អន្លាយ​ ​និង​បាន​បន្ត​រយៈពេល​ជាង​មួយ​ពាន់​ឆ្នាំ​ ​ហេតុដូច្នេះ​ផ្លូវសូត្រ​នេះ​បាន​បង្កប់​ដោយ​ស្មារតី​ផ្លូវ​សូត្រ​ដែល​​មាន​ខ្លឹមសារ​ជា​ស្នូល​ដូចជា​កិច្ចសហប្រតិបត្តិការ​ដោយ​សន្តិភាព​ ​ការ​បើក​ចំហ​និង​បរិយាប័ន្ន​ រៀនសូត្រ​និង​ក្រេប​យក​បទ​ពិសោធន៍​ពីគ្នា​ ​​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-ឈ្នះ​។ នេះ​គឺ​ជា​មរតកដ៏​មាន​តម្លៃ​របស់​បរិយ្យធម៌​មនុស្ស​ជាតិ​។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ