មហាសន្និបាត​លើកទី៥​​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី១២​បាន​បិទសម័យប្រជុំ
2017-03-13 09:34:58  cri  Web Editor:Sun Lingling

      វេលា​ម៉ោង​៩និង​៣០នាទី​នៅ​ថ្ងៃទី១៣​ខែមីនា​ ពិធីបិទសម័យប្រជុំ​នៃ​មហាសន្និបាត​លើកទី៥​​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី១២​បាន​បើកធ្វើ​នៅ​វិមានសភា​ប្រជាជន​ ។ ​លោក​ Xi​ Jin​ping ​ប្រធានរដ្ឋចិន​ លោក ​Li ​Ke​qiang​ នាយករដ្ឋមន្ត្រីចិន​ លោក​ Zhang ​De​jiang​ប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​ លោក​ Liu ​Yun​shan​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​មជ្ឈិម ​លោក​ Wang ​Qishan ​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​លេខាធិការ​នៃ​គណៈកម្មាធិការ​ពិនិត្យវិន័យ​នៃ​មជ្ឈិមបក្ស​និង​លោក​ Zhang​ Gaoli​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​និងជា​ឧបនាយករដ្ឋមន្ត្រីចិន ​បាន​អញ្ជើញ​ចូលរួម​ ។ ​លោក​ Yu ​Zheng​sheng​សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​និងជា​ប្រធាន​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​ធ្វើជា​អធិបតី ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ