សន្និសីទ​ប្រកាស​ព័ត៌មាន​អំពី​មហាសន្និបាត​លើកទី៥​​នីតិកាល​ទី១២​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​បើកធ្វើ​នៅ​ក្រុងប៉េកាំង​
2017-03-02 16:56:44  cri  Web Editor:Sun Lingling

រសៀល​ថ្ងៃទី២​ខែមីនា​ មហាសន្និបាត​លើកទី៥​នីតិកាលទី១២​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​បើកធ្វើ​សន្និសីទ​ប្រកាស​ព័ត៌មាន​នៅវិមាន​សភាប្រជាជន ​លោក ​Wang ​Guo​qing​ អ្នកនាំពាក្យ​ព័ត៌មាន​នៃ​មហាសន្និបាត​បាន​ឆ្លើយសំនួរ​របស់​អ្នកសារព័ត៌មាន​ចិន​និង​បរទេស​ ។ ​លោក​ Wang​ Guo​qing​ ប្រកាសថា ​មហាសន្និបាត​លើក​ទី៥​នីតិកាលទី១២​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​កំណត់​សម្ពោធបើក​នៅ​វេលា​ម៉ោង៣​រសៀល​ថ្ងៃទី៣​ខែមីនា​នៅ​វិមាន​សភាប្រជាជន​ ហើយ​បិទ​សម័យ​ប្រជុំ​នៅ​ព្រឹក​ថ្ងៃទី១៣​ខែមីនា​ ។ ​បច្ចុប្បន្ន ​ការងារ​ត្រៀមបម្រុង​គ្រប់​បែបយ៉ាង​បាន​ធ្វើ​រួចហើយ ។

    ពេល​និយាយ​អំពី​បញ្ហា​សមុទ្រចិន​ខាងត្បូង​ លោក ​Wang ​Guo​qing ​បាន​ថ្លែងថា​ ប្រទេស​ចិន​ក្នុង​ឋានៈជា​ប្រទេស​ពាណិជ្ជកម្ម​ដ៏សំខាន់​និងជា​ប្រទេស​នៅតាម​បណ្តោយ​សមុទ្រចិន​ខាងត្បូង​ធំបំផុត​លើ​ពិភពលោក ​គឺកាន់តែ​យកចិត្តទុកដាក់​នឹង​សេរីភាព​និង​សន្តិសុខ​នៃ​នាវាចរណ៍​នៅ​សមុទ្រចិន​ខាងត្បូង​ជាង​ប្រទេស​ណាៗ​ទាំងអស់​ ។ ​ប្រទេសចិន​គាំពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​សេរីភាព​នៃ​នាវាចរណ៍​របស់​ប្រទេសនានា​ដែលមាន​នៅ​សមុទ្រចិន​ខាងត្បូង​តាមច្បាប់​អន្តរជាតិ ​ហើយបាន​បង្កើត​យន្តការ​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជាច្រើន​ ដើម្បី​ធានា​សន្តិសុខ​នាវាចរណ៍​នៅ​ផ្លូវទឹក​សមុទ្រចិន​ខាងត្បូង ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ