សិក្ខា​សាលា​ស្តីពី​សកម្ម​ភាព​ប្រមូល​ផ្តុំ​យក​បទ​សម្ភាសន៍​នៃ​ដំណើរ​ទៅ​កាន់​ស្រុក​ផាន​របស់​អ្នក​សារ​ព័ត៌​មាន​អាស៊ាន​នៃ​វិទ្យុ​អន្តរ​ជាតិ​ចិន​បាន​ប្រារព្ធ​ធ្វើ​នៅ​អាគារ​រដ្ឋ​បាល​ស្រុក​ផាន​នៃ​ក្រុង​លីវ​ផាន​ស៊ុយ​ខេត្ត​គុយ​ចូវ​ប្រទេស​ចិន​
2016-11-16 14:29:29  cri  Web Editor:Li Zhanjing

    ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ សិក្ខា​សាលា​ស្តីពី​សកម្ម​ភាព​ប្រមូល​ផ្តុំ​យក​បទ​សម្ភាសន៍​នៃ​ដំណើរ​ទៅ​កាន់​ស្រុក​ផាន​របស់​អ្នក​សារ​ព័ត៌​មាន​អាស៊ាន​នៃ​វិទ្យុ​អន្តរ​ជាតិ​ចិន​បាន​ប្រារព្ធ​ធ្វើ​នៅ​អាគារ​រដ្ឋ​បាល​ស្រុក​ផាន​នៃ​ក្រុង​លីវ​ផាន​ស៊ុយ​ខេត្ត​គុយ​ចូវ​ប្រទេស​ចិន​ ក្រោម​អធិបតីភាព​លោក​ ហ្វូ​ កួ​ស៊ាំង​ សមា​ជិក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិការ​ក្រុង​លីវ​ផាន​ស៊ុយ​និង​ជា​លេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ស្រុក​ផាន​ លោក​ ឈាន​ ហុង​ជាំង​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​បក្ស​នៃ​វិទ្យុ​អន្តរ​ជាតិ​ចិន​ លោក​អាន​ សៀវ​អ៊ី​ ប្រធាន​មជ្ឈមណ្ឌល​អាស៊ាន​នៃ​វិទ្យុ​អន្តរ​ជាតិ​ចិន​។

    ក្នុង​សិក្ខា​សាលា​ លោក​ ហ្វូ​ កួ​ស៊ាំង​បាន​ឧទ្ទេស​នាម​ពី​ឧត្តម​ភាព​របស់​ស្រុក​ផាន​ដែល​មាន​ធន​ធាន​រ៉ែ​ធ្យូង​ថ្ម​យ៉ាង​សម្បូរណ៍​បែប​ និង​កសិផល​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​លើ​តំបន់​ដី​ភ្នំ​ ព្រម​ទាំង​ស្មារតី​អនុវត្ត​តាម​គោល​នយោបាយ​នៃ​រដ្ឋាភិបាល​មជ្ឈិម​ចិន​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ី​ ជីន​ភីង​ប្រធាន​រដ្ឋ​ចិន​ ដោយ​រដ្ឋ​បាល​ស្រុក​បាន​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​ការ​ដោះ​ខ្លួន​ចេញ​ពី​ភាព​ក្រីក្រ​ឱ្យ​បាន​ឆាប់​ និង​សម្រេច​នូវ​ការ​កសាង​សង្គម​ធូរធារ​ល្មម​ ក្រោម​ការ​រួម​បញ្ចូល​គោល​នយោបាយ​កែ​ប្រែ​៣​ គឺ​ប្រភព​ធន​ធាន​ប្រែ​ទៅ​ជា​មូល​ធន​ ប្រាក់​ទុន​ប្រែ​ទៅ​ជា​ប្រាក់​ហ៊ុន​ និង​ប្រជា​កសិករ​ប្រែ​ទៅ​ជា​ម្ចាស់​ភាគ​ហ៊ុន​ជា​មួយ​និង​យុទ្ធ​សាស្ត្រ​ផ្លូវ​សូត្រ​លើ​សមុទ្រ​នៃ​សតវត្សរ៍​ទី​២១​និង​ខ្សែ​ក្រវ៉ាត់​សេដ្ឋ​កិច្ច​នៃ​ផ្លូវ​សូត្រ​របស់​រដ្ឋាភិបាល​ចិន​។ 

    លោក​ថែម​ទាំង​បាន​ឧទ្ទេសនាម​ពី​វេទិកា​ថួឡឹ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ផលិត​ភាព​អន្តរ​ជាតិ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​ ដែល​នឹង​សម្ភោធ​បើក​នៅ​ស្រុក​ផាន​ក្រុង​លីវ​ផាន​ស៊ុយ​ខេត្ត​គុយ​ចូវ​ប្រទេស​ចិន​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ ហើយ​វេទិការ​នេះ​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ស្រុក​ផាន​ និងបណ្តា​ប្រទេស​នៅ​អាស៊ាន​រហូត​ដល់​ពិភព​លោក​ទាំង​មូល​ ក្រោម​យុទ្ធ​សាស្ត្រ​ផ្លូវ​មួយ​និង​ខ្សែ​ក្រវ៉ាត់​មួយ​ដែល​ផ្តួច​ផ្តើម​ដោយ​លោក​ស៊ី​ជីន​ភីង​ប្រធាន​រដ្ឋ​ចិន​ ។ 

    ជា​ចុង​បញ្ចប់​នៃ​កម្ម​វិធី​សិក្ខា​សិលា​ លោក​ ឈាន​ ហុង​ជាំង​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​បក្ស​នៃ​វិទ្យុ​អន្តរ​ជាតិ​ចិន​ បាន​ឧទ្ទេស​នាម​ពី​សិទ្ធផល​របស់​វិទ្យុ​អន្តរ​ជាតិ​ចិន​នា​ពេល​កន្លង​មក​ ជា​ពិសេស​គឺ​មជ្ឈ​មណ្ឌល​អាស៊ាន​ដែល​មាន​សាខា​វិទ្យុ​ប្រចាំ​នៅ​បណ្តា​ប្រទេស​អាស៊ាន​ ដោយ​លោក​បាន​ជឿ​ជាក់​ថា​ វិទ្យុ​អន្តរ​ជាតិ​ចិន​នឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការងារ​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​មាន​ពាក់​ព័ន្ធ​នៃ​វេទិការ​ថួឡឹ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ផលិត​ភាព​អន្តរ​ជាតិ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​យ៉ាង​ពេញ​ទំហឹង​។

    បន្ទាប់​ពី​បញ្ចប់​សិក្ខា​សាលា​នេះ  គណៈប្រតិភូ​ប្រព័ន្ធ​សារ​ព័ត៌​មាន​អាស៊ាន​នៃ​វិទ្យុ​អន្តរ​ជាតិ​ចិន​ ដែល​ដឹក​នាំ​ដោយ​ លោក​ ឈាន​ ហុង​ជាំង​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​បក្ស​នៃ​វិទ្យុ​អន្តរ​ជាតិ​ចិន​ លោក​អាន​ សៀវ​អ៊ី​ ប្រធាន​មជ្ឈមណ្ឌល​អាស៊ាន​នៃ​វិទ្យុ​អន្តរ​ជាតិ​ចិន​ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​វិហារ​ខុង​ជឺ​ ព្រម​ទាំង​សាលា​មធ្យមសិក្សា​ទី​២​នៃ​ស្រុក​ផាន​។​ ក្នុង​អំឡុង​ពេល​បំពេញ​ទស្សន​កិច្ច​នៅ​សាលា​ គឺ​ក្រុម​ប្រព័ន្ធ​សារ​ព័ត៌​មាន​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​និង​ថ្នាក់​ដឹក​នាំ​សាលា​ និង​ប្រារព្ធ​ពិធី​បរិច្ចាគ​ថវិកា​ដល់​សិស្សានុសិស្ស​ក្រីក្រ​មួយ​ចំនួន​។​ ចំណែក​លោក​អាន​ សៀវ​អ៊ី​ ប្រធាន​មជ្ឈមណ្ឌល​អាស៊ាន​នៃ​វិទ្យុ​អន្តរ​ជាតិ​ចិន​ក៏​បាន​ធ្វើ​បទ​បង្ហាញ​ពី​ការងារ​របស់​មណ្ឌល​អាស៊ាន​នៃ​វិទ្យុ​អន្តរ​ជាតិ​ចិន​ជូន​ដល់​លោក​គ្រូ​អ្នក​គ្រូ​ព្រម​ទាំង​សិស្សានុសិស្ស​ទាំង​អស់​គ្នា​ផង​ដែរ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ