ឯកឧត្តម​ គឹម​ គុណវឌ្ឍ​ អគ្គនាយក​​ទូរទស្សន៍​ជាតិ​កម្ពុជា​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទតុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន
2016-03-23 16:11:25  cri  Web Editor:Zhai Qianqian

សន្និសីទតុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​របស់​វេទិកា Boao បាន​រៀប​ចំ​ធ្វើ​នៅតំបន់ Boao ខេត្ត​ហៃណាន ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ២២ ខែ​មីនា ។ សន្និសីទតុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​លើក​នេះ​បាន​អញ្ជើញ​មគ្គុទេ្ទសក៍​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ជិត​២០​រូប​ដែល​មក​ពី​ប្រទេស​នានា​លើ​ពិភពលោក ដើម្បី​ពិគ្រោះពិភាក្សា​គ្នា​អំពី កាលានុវត្តភាព​ថី្ម​នៃ​កិច្ច​សហប្រតិបតិ្តការ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​អាស៊ី ។   

ឯកឧត្តម​ គឹម​ គុណវឌ្ឍ​ អគ្គនាយក​​ទូរទស្សន៍​ជាតិ​កម្ពុជា​ក្នុង​នាម​ជា​មគ្គទេសក៍​​ប្រព័ន្ធ​សារ​ព័ត៌មាន​កម្ពុជា​បាន​អញ្ជើញ​ចូល​រួមសន្និសីទតុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​របស់​វេទិកា Boao ​លើកនេះ ។

          ឯកឧត្តម​ គឹម​ គុណវឌ្ឍ​ បាន​ថ្លែង​ថា​៖សន្និសីទ​តុ​មូល​នៃ​មគ្គុទេស​ប្រព័ន្ធ​សារ​ព័ត៌មាន​របស់​វេទិកា​ប៉ូអាវ​បាន​រៀបចំ​ធ្វើ​នៅ​តំបន់​ប៉ូអាវ​ខេត្ត​ហៃ​ណាន​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២២​ខែ​មីនា​  សន្និសីទ​តុ​មូល​នៃ​មគ្គុ​ទេស​ប្រព័ន្ធ​សារព័ត៌មាន​លើក​នេះ​  បាន​អញ្ជើញ​មគ្គុទេស​ប្រព័ន្ធ​សារ​ព័ត៌មាន​ជិត​២០​រូប​ដែល​មក​ពី​ប្រទេស​នានា​លើ​ពិភព​លោក​  ដើម្បីពិគ្រោះ​ពិភាក្សា​គ្នា​អំពី​កា​លា​នុ​ត្ត​ភាព​ថ្មី​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​អាស៊ី​   ឯកឧត្តម គឹម គុណ​វឌ្ឍន៍ អគ្គ​នាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ ក្នុង​នាម​ជា​មគ្គុទេស​ប្រព័ន្ធ​សារ​ព័ត៌មាន​កម្ពុជា​បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​តុ​មូល​លើក​នេះ​   ឯកឧត្តម គឹម​ គុណ​​​វឌ្ឍន៍​ បាន​ថ្លែង​ថា ខ្ញុំ​សូម​ជំរាប​ថា​ ​សន្និសីទ​នេះ​គឺ​មាន​សារ​សំខាន់​ណាស់​ ដោយ​សារ​សុទ្ធ​សឹង​ជា​អ្នក​ដឹក​នាំ​នៃ​វិស័យ​ផ្សព្វ​ផ្សាយ​ ទាំងវិទ្យុ​ ទាំង​ទូរទស្សន៍​ ទាំងកាសែត ទាំងព្រឹត្តិប័ត្រ​ ទាំង​ទស្សនា​វដ្តី​ ក៏​ដូច​ជា​ទាំង​ផ្នែក​ផ្សព្វ​ផ្សាយ​ទំនើប​គឺ New Media សុទ្ធ​តែ​មាន​វត្ត​មាន​នៅ​ទី​នេះ​ ហើយ​អស់​លោក​ទាំង​អស់​នោះ​ សុទ្ធ​តែ​​បាន​ផ្តល់នូវទស្សនៈ​ថ្មី​សំរាប់ការ​​បោះ​ជំហាន​ទៅមុខ​​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ និង​សំរាប់​ការ​ឆ្លុះ​បញ្ជាំង​​ឱ្យ​ឃើញ​​ថា​ ​យើងនឹង​ជួប​ប្រទះ​និងអ្វី​នៅពេល​ខាង​មុខ​នេះ​ ដើម្បី​យើង​រក​វិធី​ដោះស្រាយ​  ឯកឧត្តម​បាន​បន្ត​ថា​ យ៉ាងហោចណាស់​ក៏​យើង​បាន​ដឹង​ថា​ ការជួប​ប្រទះ​នៅ​ពេល​​ខាង​មុខ​ វា​​ជា​​បញ្ហា​​ឧបសគ្គ​​អ្វី​ ហើយ​យើង​​មាន​វិធី​អ្វី​នៅ​ក្នុង​ការ​ដោះ​ស្រាយ នេះ​ជា​​ចំណុច​​ទី​១​  ចំណែក​ទី​២​ទៀត​គឺ​យើង​ដឹង​ហើយ​ថា​ សកល​លោក​បច្ចុប្បន្ន​មាន​តំបន់​ខ្លះ​កំពុង​តែ​មាន​​អ​សន្តិសុខ​​ តំបន់​ខ្លះ​​ក៏​កំពុង​តែ​កើត​ឡើង​នូវ​បញ្ហា​អំពើ​ហឹង្សា​ដោយ​​ប្រដាប់​អា​វុធ​ ដូច្នេះហើយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មានតួនាទី​មួយថា​ ធ្វើ​យ៉ាង​ណា​ឱ្យ​តំបន់​ទាំងអស់​នោះ​​ ក្លាយ​ទៅ​ជា​​តំបន់​សុខ​សន្តិភាព​ ដើម្បី​យើង​ទាំង​អស់​គ្នា​នេះ​ មាន​ការ​​រួម​រស់​មួយ​ប្រកប​ទៅ​ដោយ​សន្តិភាព​ដូច​គ្នា​  ដូច្នេះ​ហើយ​ថា ​តួនាទី​​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពីតំបន់​ទាំង​អស់​នោះ​ តើ​ផ្សព្វ​ផ្សាយ​របៀប​ណាហើយ​តើ​ឆន្ទៈ​នៃ​ការ​ចង់​បាន​សន្តិភាព​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នេះ​ ផ្តល់​ជូន​អ្នក​ស្តាប់​ អ្នក​មើល​​ និងអ្នក​អាន​របៀប​ណា​  ដូច្នេះ​នៅក្នុង​សន្និសីទ​តុ​មូល​នៅប៉ូអាវ​ឆ្នាំ​​២០១៦​​នេះ​​ ខ្ញុំ​យល់ថា​ គឺ​មាន​សារ​សំខាន់​ណាស់​ ហើយ​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​រួម​​គ្នា​​កាន់​តែ​ជិត​ស្និទ្ធ​គ្នា​ឡើង​ថែម​​ទៀត​​ ហើយ​​ផ្លាស់​​ប្តូរ​នូវ​​ទស្សនៈ​​របស់​គ្នា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ ដើម្បីធ្វើ​យ៉ាង​ណា​​ឱ្យមាន​ការ​អភិវឌ្ឍន៍​មួយ​ និងផ្តល់នូវ​សេចក្តី​សុខសំរាប់​សកល​លោក​ សំរាប់​​ប្រជា​ពល​រដ្ឋ​យើង​ ក៏​ដូច​​ជា​​ផ្តល់​​សេច​ក្តី​សុខ​ដល់​ភព​ផែន​ដី​របស់​យើង​ 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ