៥,សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីនចុះហត្ថលេខាលើ "កិច្ចព្រមព្រៀងស្តីពី​ការពង្រឹង កិច្ចសហប្រតិបត្តិការលើកិច្ចការពារ"
2014-12-17 15:26:34  cri  Web Editor:Xu
      ថ្ងៃ​ទី ២៨ ខែមេសា នៅក្រុង ម៉ានីល លោក Jasmin រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​និង​លោក Goldberg ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ហ្វីលីពីន​បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​សី្តពី​ការ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ខាង​កិច្ច​ការពារ​ជាតិ​រយៈពេល​១០​ឆ្នាំ ។ អនុលោម​តាម​កិច្ច​ព្រម​ព្រៀង​នេះ ភាគី​ហ្វីលីពីន​យល់​ព្រម​ឲ្យ​កងទ័ព​អាមេរិក​កសាង​សំណង់​យោធា​ថី្ម​ឬមួយ​ក៏​កែ​លំអ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​មាន​ស្រាប់​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់ កងទ័ព​អាមេរិក​អាច​ដាក់​ពង្រាយ​ជា​មុន​នូវ​បរិក្ខារ​យោធា សម្ភារៈ​ចលនូបត្ថម្ភ​និង​សម្ភារៈ​ជួយ​សង្គ្រោះ​មនុស្សធម៌​ជាដើម​នៅ​ប្រទេស​ហ្វីលីពីន គឺមាន​ន័យ​ថា អាមេរិក​អាច​ប្រើ​ប្រាស់​មូលដ្ឋាន​យោធា កំពង់ផែ​និងព្រលាន​យន្តហោះ​យោធា​របស់​ហ្វីលីពីន​ដោយ​កាន់​តែ​មាន​ភាព​រស់​រវើក ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ