១០ - លោក​អូបាម៉ា​ប្រធានាធិបតី​អាមេរិក​លុប​ចោល​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​១០​ដោយសារ​ស្ថាប័ន​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ត្រូវ​បិទ​ទ្វារ​
2013-12-16 14:11:46  cri  Web Editor:Wang Xing
        ថ្ងៃ​ទី​១​ខែ​តុលា​ ដោយ​មក​ពី​គណបក្ស​ទាំង​២​នៃ​រដ្ឋសភា​អាមេរិក​មិន​អាច​ឈាន​ដល់​ការ​ឯកភាព​គ្នា​អំពី​គម្រោង​ពិភាក្សា​អំពី​ការ​បញ្ចេញ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​ថ្មី​ ស្ថាប័ន​មិនមែន​ជា​ឈ្នូល​នៃ​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បាន​បិទ​ទ្វារ​ពី​ថ្ងៃនោះ​ត​ទៅ​ បន្ទាប់​មក​ លោក​អូបាម៉ា​បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី​ ហ្វីលីពីន​ ម៉ាឡេស៊ី​និង​ប៊្រុយណេ​ដែល​បាន​កំណត់​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​៥​ខែ​តុលា​ ហើយ​ក៏​បាន​លុប​ចោល​ការ​ចូលរួម​សន្និសីទ​ក្រៅ​ផ្លូវ​ការ​របស់​អ្នកដឹកនាំ​អង្គការ​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បើក​ធ្វើ​នៅ​ឥណ្ឌូនេស៊ី​ សន្និសីទ​កំពូល​អាមេរិក​និង​អាស៊ាន​និង​សន្និសីទ​កំពូល​អាស៊ីបូព៌ា​ដែល​បើក​ធ្វើ​នៅ​ប្រ៊ុយណេ​ផងដែរ​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ