១៥ - តុលាការ​អន្តរជាតិ​ចេញ​សាល​ដី​កា​អំពី​ជម្លោះ​អធិបតេយ្យភាព​នៅ​ប្រាសាទ​ព្រះវិហារ​ដែល​ស្ថិត​នៅ​ជាប់​​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ
2013-12-12 15:08:13  cri  Web Editor:Wang Xing
        ថ្ងៃ​ទី​ ១១ ​ខែ​វិច្ឆិកា​ តុលាការ​អន្តរជាតិ​ឡាអេ​បាន​ចេញ​សាល​ដីកា​អំពី​ជម្លោះ​អធិបតេយ្យភាព​នៅ​ប្រាសាទ​ព្រះវិហារ​ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​រវាង​ប្រទេស​​កម្ពុជា​និង​ថៃ ​និង​ធ្វើ​ការ​បក​ស្រាយ​យ៉ាង​លម្អិត​​ចំពោះ​សាល​ដីកា​អំពី​ជម្លោះ​ព្រំដែន​នេះ​នា​ឆ្នាំ​១៩៦២​ដែល​ចេញ​ដោយ​តុលាការ​នេះ​ ដោយ​បាន​កំណត់​ពី​ខ័ណ្ឌ​សីមា​នៃ​តំបន់​ប្រាសាទ​ព្រះវិហា​ទាំង​មូល​ និង​កាត់​ក្តី​ថា​ប្រទេស​កម្ពុជា​មាន​អធិបតេយ្យភាព​ទឹក​ដី​ទាំង​ស្រុង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ហើយ​ប្រទេស​ថៃ​មាន​កាតព្វកិច្ច​ដក​ទ័ព​និង​ប៉ូលិស​ទាំង​អស់​ដែល​ប្រចាំ​នៅ​ទី​នោះ​ចេញ​ពី​តំបន់​នេះ​។​ក្រោយ​ពី​ធ្វើ​ប្រកាស​សាល​ដីកា​ ភាគី​កម្ពុជា​បាន​សម្តែង​ការ​ពេញ​ចិត្ត​ រីឯ​ភាគី​ថៃ​ក៏​បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ដែរ​។ ភាគី​ថៃ​បាន​ឲ្យ​ដឹង​​ថា​ តុលាការ​អន្តរជាតិ​បាន​បដិសេធ​ការ​ទាមទារ​របស់​ភាគី​កម្ពុជា​អំពី​ការ​ចង់​បាន​អធិបតេយ្យភាព​លើ​ផ្ទៃ​ដី​ទំហំ​ ៤,៦​ គីឡូម៉ែត្រ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ហើយ​កាត់​ក្តី​ឲ្យ​ភាគី​កម្ពុជា​ទទួល​បាន​នូវ​ផ្ទៃ​ដី​ដែល​មាន​ទំហំ​តូច​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ឯ​ទំហំ​ផ្ទៃ​ដី​កំពុង​តែ​គណនា​ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ