ទម្លាប់​អាក្រក់​បណ្តាល​ឲ្យ​អ្នក​កើត​ក្រួស​តម្រង​នោម
2013-09-06 16:25:59 cri

មិនទទួលទានព្រឹកជាមូលហេតុមួយក្នុងចំណោមមូលហេតុបង្កក្រួសប្រមាត់ មិនទទួលបានអាហារព្រឹក ទទួលទានខ្លាញ់ច្រើន ទទួលទានបួស មិនផឹកទឹក... ជាមូលហេតុដែលនាំឲ្យអ្នកងាយកើតជំងឺក្រួសប្រមាត់ ក្រួសតម្រងនោម...
ក្រួសប្រមាត់ជាជំងឺផ្លូវប្រមាត់មានក្រួស កើតចេញមិនចំពោះថា នៅផ្នែកណានៃប្រព័ន្ធថង់ប្រមាត់ (ថង់ប្រមាត់, ទងប្រមាត់) ។ អ្នកជំងឺច្រើនមានវ័យចាប់ពីមជ្ឈិមវ័យឡើងទៅ ស្ត្រីកើតច្រើនជាងបុរស ។ ក្រួសប្រមាត់តែងអមជាមួយរលាកថង់ប្រមាត់ទងប្រមាត់ ។ រោគសញ្ញាសំខាន់គឺឈឺនៅផ្នែកឆ្អឹងជំនីរក្រោមខាងស្តាំ ។ ការឈឺអាចអូសបន្លាយ១៥នាទីដល់រាប់ម៉ោង ។ ជួនកាលអ្នកជំងឺក្អួតចង្អោរបែកញើស ។ ការឈឺអាចឃ្លាតគ្នារាប់សប្តាហ៍ រាប់ខែនិងជួនកាលរាប់ឆ្នាំ ។ខាងក្រោមនេះជាទម្លាប់អាក្រក់មួយច���នួនបង្កក្រួសនៅប្រមាត់ ឬក្រួសតម្រងនោមដែលអ្នកអាចពុំទាន់ដឹង ។
-
មិនទទួលទានពេលព្រឹក
មិនទទួលទានព្រឹកជាមូលហេតុមួយក្នុងចំណោមមូលហេតុបង្កក្រួសប្រមាត់ ។ ប្រមាត់បញ្ចេញជាតិរំអិលនៅពេលព្រឹក និងជួយរំលាយអាហារ ។ ប្រសិនអ្នកមិនទទួលទានព្រឹក ប្រមាត់ពុំមានអាហាររំលាយ ប្រមាត់សន្សំយូរ ក្នុងថង់ប្រមាត់ ។ ស្ថានភាពនេះអូសបន្លាយជាតិរំអិលប្រមាត់និងត្រូវរងកកក្នុងប្រមាត់ ឬក្នុងទងប្រមាត់ និងក្រងផ្តុំទៅជាក្រួស ។
វិធានការបង្ការ ៖ ទទួលទានទឹកដោះគោ និងនំប៉័ងក៏អាចជួយអ្នកបង្ការក្រួសប្រមាត់
-
ទទួលទានខ្លាញ់ច្រើន
ជីវភាពរវល់ ឬដោយសារមូលហេតុផ្សេងៗមនុស្សជាច្រើនមាននិន្នាការចេញក្រៅផ្ទះទទួលទានជប់លៀង ។ ពិធីជប់លៀងជានិច្ចកាលមានសាច់ច្រើន និងសម្បូរប្រេងខ្លាញ់... ការទទួលទានជាតិខ្លាញ់ច្រើន គឺជាមូលហេតុបណ្តាលឲ្យកើតជំងឺក្រួសប្រមាត់ ឬតម្រងនោម ព្រោះអាហារសម្បូរប្រូតេអ៊ីន និងជាតិខ្លាញ់នឹងបង្កើនថែមបរិមាណកូឡេស្តេរ៉ូក្នុងទឹកប្រមាត់ កកើតជាក្រួស ។ ក្រៅពីនេះទទួលទានគ្រឿងក្នុងសត្វ សាច់នឹងបង្កើតជាសារជាតិបំប្លែងអាស៊ីត Uric នាំដល់ការកើតក្រួស ។
វិធានការការពារ ៖ អ្នកត្រូវកំហិតបរិមាណកូឡេស្តេរ៉ូក្នុងរបបទទួលទាន ទទួលទានតិចចៀសវាងអាហារសម្បូរកូឡេស្តេរ៉ូល ។ ចូរទទួលទានច្រើនផ្លែឈើស្រស់ និងបន្លែ ខ្ទឹមស ខ្ទឹមបារាំង ផ្សិត...មានប្រសិទ្ធភាពក្នុងការបញ្ចុះកូឡេស្តេរ៉ូល ។

1 2