ទម្លាប់​អាក្រក់​បណ្តាល​ឲ្យ​អ្នក​កើត​ក្រួស​តម្រង​នោម
2013-09-06 16:25:59 cri

-
ទទួលទានបួស
ស្ត្រីការិយាល័យទាំងអស់សុទ្ធតែចង់បញ្ចុះទម្ងន់ ហេតុនេះភាគច្រើននៃពួកគេបានប្រកាន់យករបបហូបបួស ។ តាមអ្នកជំនាញ បន្លែពួយឡេង ឃិនឆាយ ប៉េងប៉ោះ ទំពាំង និងបន្លែផ្សេងៗសម្បូរអាស៊ីត Oxalic... ប្រសិនទទួលទានច្រើនពេកអាចបង្កការក្រងផ្តុំពីទឹកនោម និងបង្កើតជាក្រួសជាមួយនឹងបណ្តាផលិតផលសណ្តែកសៀង ឬអាហារសម្បូរកាល់ស្យូមមានិន្នាការកកើតជាក្រួស ។
វិធានការបង្ការ ៖ ទទួលទានបន្លែផ្លែឈើមានផ្ទុក Oxalat ឲ្យបានច្រើន មុនពេលទទួលទានចំហុយ ឬស្ងោរដើម្បីបន្ថយបរិមាណអាស៊ីត Oxalic ។
-
មិនចូលចិត្តទទួលទានទឹក
ដោយសាររវល់ការងារ ឬក្រែងទទួលទានទឹក បុគ្គលិកការិយាល័យសឹងតែទូទៅមិនបានផ្គត់ផ្គង់ទឹកគ្រាប់គ្រាន់ឲ្យសរីរាង្គ ។ អ្នកជំនាញការឲ្យដឹងថា ទទួលទានទឹកតិចនឹងបណ្តាលឲ្យប្រព័ន្ធមូត្រសាស្ត្រពុំសូវមានការងារ បរិមាណទឹកនោមត្រូវស្តុកទុកយូរ កម្រិតរបស់ទឹកនោមខាប់ សារជាតិកកកើនឡើង ហើយនឹងកកើតជាក្រួសតម្រងនោម នឹងក្រួសផ្លូវមូត្រ ។
វិធានការការពារ ៖ ទទួលទានទឹកច្រើន ក្នុងមួយថ្ងៃគួរទទួលទានទឹកច្រើនជាងលីត្រ ។
-
មិនចូលចិត្តលេងកីឡា

មិនចូលចិត្តកីឡាបង្កឥទ្ធិពលដល់ការប្រមូលយកកាល់ស្យូម បង្កើនអំបិលកាល់ស្យូមក្នុងសមាសធាតុទឹកនោម នាំដល់ក្រួសតម្រងនោម ឬក្រួសផ្លូវមូត្រ ។
វិធានការបង្ការ ៖ ចំពោះបុគ្គលិកការិយាល័យ នៅនឹងកន្លែងធ្វើការក្នុងអំឡុងប្រមាណម៉ោងម្តងចូរអ្នកក្រោកឈរ និងធ្វើលំហាត់សម្រួលខ្លួនសាមញ្ញ ពេលវេលាហាក់តិចបំផុត៣០នាទី ក្នុងថ្ងៃ ៕


1 2