លោក​ត្រាំ​ថ្លែង​ថា អាមេរិក​មិន​ដែល​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ស្តីពី​ការ​លុប​ចោល​កិច្ច​ជំនួប​កំពូល​នៅ​សិង្ហបុរី​នោះទេ

2018-05-17 11:18:27  cri  Web Editor:Zheng

  តាម​ការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​ឧសភា​ឲ្យ​ដឹង​ថា លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​ថា អាមេរិក​មិន​ដែល​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ស្តីពី​ការ​លុប​ចោល​កិច្ច​ជំនួប​កំពូល​នៅ​សិង្ហបុរី​ ​ទេ។

      សូម​រំលឹក​ថា ទី​ភ្នាក់​ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​ខាង​ជើង​បាន​ចុះ​ផ្សាយ​​សេចក្តី​ប្រកាស​កាល​ពី​ព្រឹក​ព្រលឹមថ្ងៃ​ទី​១៦​ខែ​ឧសភា​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​បាន​បញ្ឈប់​កិច្ច​ជំនួប​ជាន់​ខ្ពស់រវាង​កូរ៉េ​ខាង​ត្បូង​និង​ខាង​ជើងដែល​គ្រោង​នឹង​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​១៦​ខែ​ឧសភា​នេះ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ