លោក​ Huang ​Xi ​lian​ ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​សមាគមអាស៊ាន​ថែ្លងថា​ នឹង​ពង្រីក​បន្ថែមទៀត​នូវ​ខ្លឹមសារ​នៃ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​រវាង​ចិន​និង​អាស៊ាន
2018-05-07 16:22:27  cri  Web Editor:Wei

    

    តបតាម​សេចក្តីអញ្ជើញ​របស់​លោក​ Joko​ Widodo​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក​លីខឺឈាង​ នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ទៅដល់​ក្រុង​ហ្សាការតា​ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​៦ ខែ​ឧសភា។​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​លោក​លីខឺឈាង​នឹង​បំពេញ​ទស្សនកិច្ច​នៅ​លេខាធិការដ្ឋាន​អាស៊ាន​នៅ​ក្រុង​ហ្សាការតា​និង​អញ្ជើញ​ចូលរួម​ពិធីចាប់ដំណើរការ​អបអរសាទរ​នៃ​ខួបទី​១៥​នៃ​ការ​បង្កើត​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្រ្ត​រវាង​ចិន​និង​អាស៊ាន​ ហើយ​ធ្វើការ​ផ្លាស់ប្តូរ​មតិគ្នា​យ៉ាង​ស៊ីជម្រៅ​ជាមួយ​អគ្គលេខាធិការ​អាស៊ាន​ស្តីពី​ទំនាក់ទំនង​រវាង​ចិន​និង​អាស៊ាន​ព្រម​ទាំង​កិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​ផងដែរ។​ពេលផ្តល់​បទសម្ភាសន៍​ជាពិសេស​ជាមួយ​អ្នក​យកព័ត៌មាន​របស់​វិទ្យុយើង​ លោក​ Huang​ Xi ​lian​ ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​សមាគម​អាស៊ាន​បាន​លើកឡើង​ថា​ ប្រទេសចិន​និង​អាស៊ាន​នឹង​ផ្តោតសំខាន់​ទៅលើ​ការបង្កើន​និង​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ជា​គន្លឹះទាំង៣​ក្នុងពេល​អនាគត​ រួមមានទាំង​ សន្តិសុខ​ខាង​នយោបាយ​ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម​និង​ការផ្លាស់ប្តូរ​ខាងវប្បធម៌​នៃ​មនុស្សជាតិ​ថែម​ទៀត៕​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ