សមាជិក​ការិយាល័យ​នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​រាយ​ការណ៍​ពី​ការ​ងារ​ក្នុង​តួនាទី​របស់​ខ្លួន​ជូន​មជ្ឈិម​បក្ស​និង​អគ្គលេខាធិការបក្ស
2018-03-21 15:54:11  cri  Web Editor:Zheng

 យោង​តាម​"ការ​កំណត់​មួយ​ចំនួនរបស់​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ស្តីពី​ការ​ពង្រឹង​​និង​គាំពារ​ការ​ដឹក​នាំ​ដោយ​ប្រមូល​ផ្តុំ​និង​ឯកភាព​របស់​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន" ជា​រៀង​រាល់​ឆ្នាំ សមាជិក​ការិយាល័យ​នយោបាយ​នៃគណៈ​កម្មា​ធិ​ការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​នឹង​រាយការណ៍​ពី​ការ​ងារ​ក្នុង​តួនាទី​របស់​ខ្លួន​ម្តង​ជូន​មជ្ឈិម​បក្ស​និង​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន។​នេះ​គឺ​ជា​ការ​រៀប​ចំ​ចាត់​ចែង​ដ៏​សំខាន់សម្រាប់​ពង្រឹង​និង​គាំពារ​ការ​ដឹក​នាំ​ដោយ​ប្រមូល​ផ្តុំ​និង​ឯកភាព​របស់​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ចាប់​ពី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​មក។ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ សមាជិក​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ចិនបាន​រាយការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​អំពី​ការ​ងារ​ក្នុង​តួនាទី​របស់​ខ្លួន​ជូន​មជ្ឈិម​បក្ស​និង​លោក​អគ្គលេខាធិការ​បក្ស​ស៊ីជីនភីង។លោក​ស៊ីជីនភីង​បាន​ពិនិត្យ​យ៉ាង​ផ្ចត់​ផ្ចង់​នូវ​របាយ​ការណ៍​របស់​សមាជិក​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិកា​រ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិននិង​បាន​គូស​បញ្ជាក់​ថា សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិនម្នាក់​ៗចាំ​បាច់​ត្រូវ​កុំ​បំភ្លេច​គោល​បំណង​ដើម និង​ចង់ចាំ​បេ​សក​កម្ម​របស់​ខ្លួន កសាងចរិយាសម្បត្តិ​ស្អាត​ស្អំ សាមគ្គីនិង​ដឹក​នាំ​កម្មាភិបាល​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​និង​ប្រជាជន​មហាជន​ទូទៅ​តាម​រយៈការ​អនុវត្ត​ជាក់​ស្តែង សាមគ្គីគ្នា​ជា​ធ្លុង​មួយ ខំ​ប្រឹង​តស៊ូ​ប្រយុទ្ធ​ដើម្បី​សម្រេច​គោល​ដៅ​មួយ​សតវត្សន៍​ទាំង​២៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ