មហាសន្និបាតលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបើកធ្វើសន្និសីទពេញអង្គលើកទី ៧ នៅម៉ោង ៩ ព្រឹកនៃថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ដើម្បីប្រជុំពិភាក្សាលើរបៀបវារៈចំនួនពីរ គឺការបោះឆ្នោតជ្រើសរើសសមាសភាពផ្សេងទៀតនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងបោះឆ្នោតសម្រេចលើសេចក្តីព្រាងច្បាប់នៃបញ្ជីឈ្មោះបេក្ខភាពប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការទាំង ៨ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ៕