មហាសន្និបាត​លើកទី​មួយ​នៃ​​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាល​ទី​១៣ធ្វើ​សេចក្តី​សម្រេចចិត្តផ្នែក​​នយោបាយ​​
2018-03-16 14:58:49  cri  Web Editor:Li

​​        មហាសន្និបាត​លើកទី​មួយ​នៃ​​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាល​ទី​១៣បាន​រៀបចំ​ធ្វើ​នៅក្រុង​ប៉េកាំង​ពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី ១៥ ខែ​មីនា​ ឆ្នាំ​២០១៨ ។

   មហាសន្និបាត​នេះ​បាន​បញ្ជាក់​ថា​ សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស​ចិន​គួរ​រៀនសូត្រ​និង​អនុវត្ត​តាម​ស្មារតី​នៃ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើកទី​ ១៩ ជា​ភារកិច្ច​នយោបាយ​ចម្បង​  ផ្តោត​សំខាន់​ទៅ​លើ​ការ​រៀនសូត្រ​​និង​អនុវត្ត​គំនិត​សង្គមនិយមដែល​មាន​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មីរបស់​លោក​ប្រធានរដ្ឋ​​ XiJinping ​ជា​អាទិភាព​​ គាំពារ​យ៉ាង​ម៉ឺង​ម៉ាត់​​នូវ​ឋានៈស្នូល​របស់​លោក XiJinping អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​​    រួម​គ្នា​ខិត​ខំប្រឹងប្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​និង​ភារកិច្ច​ដែលបាន​កំណត់ដោយ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើកទី​១៩ ។

  មហាសន្និបាត​​បាន​អំពាវនាវដល់​​ស្ថាប័ន​គ្រប់​​​ស្រទាប់ជាន់​ថ្នាក់​​និង​អង្គភាពនានា​​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ក៏​ដូច​ជា​សមាជិក​នានា​នៃ​សភាប្រឹក្សានយោបាយ​​ ឲ្យ​រួម​សាមគ្គី​គ្នា​កាន់តែ​ជិតស្និទ្ធ​ជុំវិញ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​ចាត់​ទុក​​​​​លោក​XiJinpingជា​ស្នូល ។​ ខំប្រឹង​តស៊ូ​ក្រោម​ការ​ណែនាំ​របស់​គំនិត​សង្គមនិយមដែល​មាន​លក្ខណៈពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​​របស់​លោក ​XiJinping ​​​ដើម្បី​សម្រេច​ឲ្យ​បាន​នូវសុបិន​ចិន​ស្តីពីការ​ស្តារភាពរុងរឿង​ដ៏មហិមា​របស់ប្រជាជាតិ​ចិន ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ