លោក ​Lu​ Chunfang ​សមាជិក​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​​​ថ្លែង​ថា ​ត្រឹម​ឆ្នាំ ​២០២៥​ រថភ្លើង​ល្បឿនលឿន​ប្រទេស​ចិននឹង​រត់បាន​ចម្ងាយ​ផ្លូវ​ដល់ទៅ​៣ម៉ឺន​៨ពាន់​គីឡូម៉ែត្រ​
2018-03-15 15:16:28  cri  Web Editor:Sun

ថ្ងៃទី១៥​ខែមីនា​ ​លោក​ Lu ​Chunfang ​សមាជិក​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិននិងជា​សមាជិក​បណ្ឌិត្យសភា​វិស្វកម្មចិន​បាន​ថ្លែង​នៅពេល​ទទួល​សម្ភាសន៍​លើ​ច្រក​សម្រាប់​សមាជិក​នៃ​មហាសន្និបាត​លើកទីមួយ​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣ថា​ នៅពេល​អនាគត​ ប្រទេសចិន​នឹង​រក្សា​និន្នាការ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុងវិស័យ​កសាង​ផ្លូវដែក ​ហើយ​ដល់​ត្រឹមឆ្នាំ ​២០២៥ ​រថភ្លើង​ល្បឿនលឿន​ប្រទេសចិន​នឹង​រត់បាន​ចម្ងាយ​ផ្លូវ​ដល់ទៅ​៣ម៉ឺន​៨ពាន់​គីឡូម៉ែត្រ ។

    លោក​ Lu ​Chunfang ​ជា​អគ្គបញ្ជាការ​នៃ​ការកសាង​ផ្លូវដែក​ល្បឿនលឿន​ពី​ក្រុងប៉េកាំង​ដល់​ក្រុងសៀងហៃ​ ។ ​តាម​ការឧទ្ទេសនាម​របស់​លោក​ឲ្យដឹងថា​ បច្ចុប្បន្ន​ ប្រទេសចិន​កំពុង​ស្រាវជ្រាវ​អភិវឌ្ឍន៍​ផ្លូវដែក​ល្បឿនលឿន​​វៃឆ្លាត ​ផ្លូវដែក​ល្បឿនលឿន​កាន់តែ​មាន​ល្បឿន​លឿន​និង​ផ្លូវដែក​ល្បឿនលឿន​បៃតង ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ