មហាសន្និបាត​លើក​ទី​១​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បិទ​បញ្ចប់​នៅ​ក្រុង​ប៉េកាំង
2018-03-15 15:19:09  cri  Web Editor:Ma

      មហាសន្និបាត​លើក​ទី​១​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​បិទ​បញ្ចប់​នៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ​ទី​១៥​ខែ​មីនា។​ថ្នាក់​ដឹក​នាំ​នៃ​បក្ស​និង​ជាតិ​មាន​លោក​ស៊ីជីនភីង​ជា​ដើម​បាន​អញ្ជើញ​ចូល​រួម​ពិធី​បិទ​បញ្ចប់​នេះ។​លោក ​WangYangប្រធាន​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​ដែល​ត្រូវ​ជ្រើស​តាំង​ថ្មី​បាន​គូសបញ្ជាក់​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ថា ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ត្រូវ​តែ​រៀន​សូត្រ​យ៉ាង​ហ្មត់ចត់​នូវ​ស្មារតី​សមាជិ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ ​ចាត់​ទុក​គតិ​សង្គមនិយម​ដែល​មាន​លក្ខណៈ​ពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី​ជា​គោល​ការណ៍​ណែនាំ​នៃ​ការងារ​នានា ​ប្រកាន់​ខ្ជាប់​ការ​ដឹកនាំ​នៃ​បក្ស​កុម្មុយនិស្ត​ចិន​ ​ប្រកាន់​ខ្ជាប់​ការ​កំណត់​តួនាទី​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ ដើរ​តួនាទី​និង​បំពេញ​ភារកិច្ច​ដោយ​ស្មោះត្រង់​ កត់ត្រា​ទំព័រ​ថ្មី​នៃ​ការ​អភិវឌ្ឍ​កិច្ច​ការ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ក្នុង​យុគសម័យ​ថ្មី។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ