លោកវ៉ាងយ៉ាង​ជាប់ឆ្នោត​ជា​ប្រធាន​នៃគណៈកម្មាធិការជាតិ​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​នីតិកាលទី ១៣
2018-03-15 11:15:13  cri  Web Editor:Xu

(លោក វ៉ាង យ៉ាង -ខាងឆ្វេងដៃ  និងលោក យូ ចឹងសឹង-ខាងស្តាំដៃ)

 

    រសៀល​ថ្ងៃទី ១៤ ខែមីនា មហាសន្និបាត​លើកទី ១ នៃសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​នីតិកាលទី ១៣ បាន​បើក​កិច្ចប្រជុំពេញអង្គ​លើកទី ៤ នៅវិមាន​សភា​ប្រជាជន ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន អគ្គលេខាធិការ​និង​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​នីតិកាលទី ១៣ នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន ។

    លោកវ៉ាងយ៉ាង​ជាប់ឆ្នោត​ជា​ប្រធាន​នៃគណៈកម្មាធិការ​ជាតិ​នៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​នីតិកាលទី ១៣ ។ ដោយឡែក​បេក្ខជន ២៤ រូប​ផ្សេងទៀត មាន​លោកចាំងឈីងលី​និង​លោកលាវឈីប៉ាវ​ជាដើម​ត្រូវជាប់ឆ្នោត​ជា​អនុប្រធាន ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ