ប្រទេសចិន​មានផែនការ​បង្កើត​គណៈកម្មាធិការ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​ធនាគារនិង​ការធានា​រ៉ាប់រង​ប្រទេសចិន​ ដើម្បី​បង្កើន​ការបង្ការ​និង​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​
2018-03-14 14:55:56  cri  Web Editor:Sun

យោងតាម​គម្រោង​ស្តីពី​កំណែទម្រង់​ស្ថាប័ន​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​ដែលត្រូវ​ដាក់ជូន​មហាសន្និបាត​លើកទីមួយ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី​១៣​ពិនិត្យ​និង​ពិភាក្សា​បាន​ឲ្យដឹងថា​ ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​មានផែនការ​បង្កើត​គណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រង​ធនាគារនិង​ការធានា​រ៉ាប់រង​ប្រទេសចិន​ ដើម្បី​បង្ការនិង​ដោះស្រាយ​ហានិភ័យ​ហិរញ្ញវត្ថុ ការពារ​សិទ្ធិនិង​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកប្រើប្រាស់​ផ្នែក​ហិរញ្ញវត្ថុ​ និងគាំពារ​ស្ថិរភាព​ហិរញ្ញវត្ថុ ។

    គម្រោង​លើកឡើងថា ​នឹង​រួមបញ្ចូលគ្នា​នូវតួនាទី​នៃ​គណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រង​ធនាគារ​ប្រទេសចិន​និង​គណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រង​​ការធានា​រ៉ាប់រង​ប្រទេសចិន​ បង្កើត​គណៈកម្មាធិការត្រួតពិនិត្យនិងគ្រប់គ្រង​ធនាគារ​និង​ការធានារ៉ាប់រង​ប្រទេសចិន​ក្នុងឋានៈជា​ស្ថាប័ន​ក្រោមឱវាទ​របស់​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ