អ្នក​អត្ថាធិប្បាយ​នៃ​កាសែត​ប្រជាជន​ចិនចេញ​ផ្សាយ​អត្ថបទ​អត្ថាធិប្បាយម្តង​ទៀត​​អំពី​អត្ថន័យ​ដ៏​សំខាន់នៃ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ
2018-03-14 14:48:05  cri  Web Editor:Li

កាលពី​ថ្ងៃទី​ ១៤ ខែ​មីនា​ អ្នក​អត្ថាធិប្បាយ​នៃ​កាសែត​ប្រជាជន​ចិន​បាន​ចេញ​ផ្សាយ​អត្ថបទ​អត្ថាធិប្បាយ​ម្តង​ទៀត​​អំពី​អត្ថន័យ​​​សំខាន់នៃ​​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ក្រោម​ចំណងជើង​ថា​ "​ ប្រកាន់​ខ្ជាប់​នូវ​ការ​គួប​ផ្សំ​គ្នា​ដោយ​ស៊ី​ចង្វាក់​គ្នា​រវាង​ការ​​ដឹកនាំ​របស់​បក្ស​ ប្រជាជន​ជា​ម្ចាស់លើ​ខ្លួន​ឯង និងការ​ធ្វើឲ្យ​មាន​​នីតិ​រដ្ឋ​​ " ។

 ក្នុង​អត្ថបទ​បានសរសេរ​​ថា​ មហាសន្និបាត​លើកទី​មួយ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣ បាន​អនុម័តទៅលើ​សេចក្តី​ព្រាង​ច្បាប់អំពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​ដោយ​មាន​សំឡេង​គាំទ្រច្រើន​លើស​លុប​ ។ លទ្ធផលនេះ​បានបង្ហាញ​​ឲ្យ​ឃើញ​យ៉ាង​ពេញ​លេញ​​នូវ​ការ​គួប​ផ្សំ​គ្នា​ដោយ​ស៊ី​ចង្វាក់គ្នា​រវាង​ការ​ដឹកនាំ​របស់​បក្សកុម្មុយនិស្ត​ចិន​ ប្រជាជន​ជា​ម្ចាស់លើ​ខ្លួនឯង​​និងការ​ធ្វើ​ឲ្យ​មាន​នីតិរដ្ឋ​  ការ​គួប​ផ្សំ​ដោយ​ស៊ី​ចង្វាក់​គ្នា​រវាងគំនិត​ផ្តួច​ផ្តើមរបស់​បក្ស​និង​គោល​បំណង​របស់​ប្រជាជន​ ដូច្នេះ​​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាន​អត្ថ​ន័យ​យ៉ាងសំខាន់​និង​វែង​ឆ្ងាយ​ក្នុង​ការ​ជំរុញ​រដ្ឋធម្មនុញ្ញ​ឲ្យ​វិវឌ្ឍ​​ទៅតាម​យុគ​សម័យ​ថ្មី​យ៉ាង​ល្អ​ប្រសើរ​ និង​ការ​អនុវត្ត​ដោយគ្រប់​ជ្រុង​ជ្រោយ​នូវ​ស្មារតី​នៃ​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើក​ទី​ ១៩ ព្រម​ទាំង​លើក​ទឹកចិត្ត​និង​រៀបចំ​ប្រជាជន​គ្រប់​ជនជាតិ​ទូទាំងប្រទេស​ឲ្យ​ខិត​ខំ​ប្រឹងប្រែង​តស៊ូ​ដើម្បី​យក​ជ័យ​ជម្នះ​ដ៏​មហិមា​លើ​សង្គម​និយម​ដែល​មាន​លក្ខណៈពិសេស​ចិន​ក្នុង​យុគ​សម័យ​ថ្មី​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ