​ប្រព័ន្ធសារព័ត៌មាន​វៀតណាម​វាយតម្លៃ​វិជ្ជមាន​ចំពោះ​ការ​​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​គម្រោង​កំណែ​ទម្រង់​ស្ថាប័ន​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​
2018-03-14 12:45:49  cri  Web Editor:Deng

      មហាសន្និបាត​លើក​ទី​មួយ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ ​ដែល​កំពុង​បើកធ្វើ​ត្រូវ​បាន​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់​ៗ​របស់​ប្រទេស​វៀតណាម​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​។ ​ប្រព័ន្ធសារ​ព័ត៌មាន​វៀតណាម​បាន​តាមដាន​ផ្សព្វផ្សាយ​ពី​មហាសន្និបាត​លើក​នេះ​ជា​បន្ត​បន្ទាប់  ​ហើយ​បាន​វាយ​តម្លៃ​វិជ្ជមាន​ចំពោះ​ការអនុម័ត​​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​​និង​គម្រោង​កំណែ​ទម្រង់​ស្ថាប័ន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​ដែល​ត្រូវបាន​ដាក់ជូន​ឲ្យ​អង្គមហាសន្និបាត​ពិនិត្យ​ពិភាក្សា​។

      កាលពី​ថ្ងៃទី ១២ ​ខែ​មីនា  ​គេហទំព័រនៃកាសែត « Nhan Dan Newspaper»​ ​ដែល​ជា​កាសែត​នៃ​​ស្ថាប័ន​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​បាន​ចេញផ្សាយ​ព័ត៌មាន​ក្រោម​ចំណងជើង​ «មហាសន្និបាត​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​» ​ដែលបានផ្សាយ​ថា ​ ​ការធ្វើវិសោធនកម្ម​លើក​នេះ​មាន​អត្ថន័យ​សំខាន់​សម្រាប់​ប្រទេស​ចិន ​នឹង​ជួយ​ដល់​ការអនុវត្ត​ជាក់ស្តែង​ឲ្យ​កាន់តែ​ល្អ​​នូវ​​​ទ្រឹស្តី​សំខាន់​ៗ​និង​គោលនយោបាយ​សំខាន់​ៗ​ដែល​​សមាជ​បក្ស​កម្មុយនិស្ត​ចិន​លើក​ទី ១៩ ​បាន​កំណត់​បញ្ជាក់​។

      កាលពី​ថ្ងៃទី ១៣  ​ខែមីនា  ​គម្រោង​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋាភិបាល​ចិន​ថ្មី​បាន​ដាក់ជូន​ឲ្យ​មហាសន្និបាត​លើក​ទី​មួយ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ ​ពិនិត្យ​ពិភាក្សា​។ ​ថ្ងៃដដែល  ​គេហទំព័រ​នៃ​កាសែត​«Tuoi Tre Newspaper»  ​វៀតណាម​បាន​ផ្សាយ​ព័ត៌មាន​ក្រោម​ចំណង​ជើងថា « រដ្ឋាភិបាល​ចិន​លុបចោល​ក្រសួង​ចំនួន​ ៨ ​ដើម្បី​លើក​​កម្ពស់​ប្រសិទ្ធភាព​​ការងារ​ » ​ដែលបាន​ផ្សាយ​ថា  ​" ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​នឹង​លុបចោល​ ឬបូកបញ្ចូល​ស្ថាប័ន​រដ្ឋបាល​មួយ​ចំនួន ​ក្នុង​បំណង​រួម​បញ្ចូល​នូវ​​តួនាទី​នៃ​ស្ថាប័ន​ជាតិ​ "  ដោយសារថា ​"​ ប្រទេស​កាន់តែ​អភិវឌ្ឍ​ ​ចំនួន​ក្រសួង​នឹង​​​កាន់តែ​តិច​ "​៕​​​​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ