តំណាង​អាណិកជន​ចិន​និង​ជនជាតិ​ចិន​នៅ​បរទេស​ដែល​ចូល​រួម​ស្តាប់​មហាសន្និបាត​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ថ្លែង​ថា ​នឹង​ផ្សព្វផ្សាយ​ស្មារតី​នៃ​មហា​សន្និបាត​សភា​ទាំង​ពីរ
2018-03-14 15:36:54  cri  Web Editor:Ma

ថ្ងៃ​ទី​១៣​ខែ​មីនា ​លោកYangChuanYuប្រធាន​កិត្តិយស​នៃ​សភា​ពាណិជ្ជកម្ម​ចិន​នៃ​ប្រទេស​មីយ៉ាន់ម៉ា​និង​ជា​តំណាង​អាណិកជន​ចិន​និង​ជនជាតិ​ចិន​នៅ​បរទេស​ដែល​ចូល​រួមស្តាប់​មហាសន្និបាត​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​បាន​ថ្លែង​​ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាន​នៃ​វិទ្យុ​អន្តរជាតិ​ចិន​ថា ​បន្ទាប់​ពី​លោក​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា ​លោក​នឹង​ប្រឹងប្រែង​ផ្សព្វផ្សាយ​ស្មារតី​នៃ​មហា​សន្និបាត​សភា​ទាំង​ពីរ ​រៀបរាប់​អំពី​ការ​អភិវឌ្ឍ​នៃ​កំណែទម្រង់​របស់​ប្រទេស​ចិន​នៅ​ឯ​នាយ​សមុទ្រ​ឲ្យ​បាន​ល្អ។

លោកYangChuanYuបាន​បង្ហាញ​ក្តីសង្ឃឹម​ថា ​ក្រោម​សភាពការណ៍​បើក​ចំហ​ចំពោះ​ក្រៅ​ប្រទេស​ក្នុង​កម្រិត​ខ្ពស់​ថ្មី ​សហគ្រាស​ចិន​ដែល​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្រៅ​ប្រទេស​អាច​ធ្វើ​កិច្ច​សហប្រតិ្តបតិការ​ជា​មួយ​ពាណិជ្ជករ​ចិន​នៅ​តំបន់​កាន់​តែ​ស៊ី​ជម្រៅ​ដើម្បី​សម្រេច​បាន​ការ​ពិគ្រោះ​ពិភាក្សា​ជា​មួយ​គ្នា ​កសាង​និង​ចែក​រំលែក​ជា​មួយ​គ្នា។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ