ការដាក់​សេចក្តីព្រាង​ច្បាប់​អធិការកិច្ច​ជូនមហាសន្និបាត​ដើម្បី​ពិនិត្យពិភាក្សា​ទទួលបាន​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង
2018-03-14 15:32:41  cri  Web Editor:Xu
    កាលពី​ថ្ងៃទី ១៣ ខែមីនា សេចក្តីព្រាង​ច្បាប់​អធិការកិច្ច​ត្រូវបាន​ដាក់​ជូន​មហាសន្និបាត​លើកទី ១ នៃសភា​តំណាង​ប្រជាជន​ទូទាំងប្រទេសចិន​នីតិកាលទី ១៣ ពិនិត្យពិភាក្សា ។ ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​នៃវិទ្យុអន្តរជាតិចិន តំណាង​ប្រជាជន​ដែលចូលរួម​មហាសន្និបាត​បានបញ្ជាក់ថា ការតាក់តែង​ច្បាប់​អធិការកិច្ច​មានផលប្រយោជន៍​ដល់​ការបង្កើត​ប្រព័ន្ធ​អធិការកិច្ចជាតិ​ដែល​ឯកភាព មានអនុភាព​និង​មានប្រសិទ្ធភាព​ខ្ពស់ បានបង្ហាញនូវ​ការប្តេជ្ញាចិត្ត​និង​ជំនឿចិត្ត​របស់​បក្សកុម្មុយនិស្តចិន​ក្នុងការ​ដណ្តើមយក​ជ័យជម្នះ​គ្រប់ជ្រុងជ្រោយ​ក្នុងការតស៊ូ​ប្រយុទ្ធប្រឆាំង​នឹងអំពើពុករលួយ​ក្នុងសភាពការណ៍ថ្មី អំណោយផល​ដល់​ការបង្កើន​ការអនុវត្ត​រដ្ឋធម្មនុញ្ញ នឹងដើរ​តួនាទី​សំខាន់​ក្នុង​ការជំរុញ​ទំនើបភាវូបនីយកម្ម​ខាងប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​និង​សមត្ថភាព​គ្រប់គ្រងរដ្ឋ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ