គម្រោង​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋាភិបាល​ចិន​ដាក់​ជូន​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ពិនិត្យ​ពិភាក្សា
2018-03-13 15:46:15  cri  Web Editor:Ma
     គម្រោង​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋាភិបាល​ចិន​វគ្គ​ថ្មី​ដែល​ត្រូវ​បាន​គ្រប់​មជ្ឈដ្ឋាន​យកចិត្តទុកដាក់​នោះ​បាន​ដាក់​ជូន​មហាសន្និបាត​លើក​ទី​១​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​ពិនិត្យ​ពិភាក្សា​នៅ​ថ្ងៃ​ទី​១៣ខែ​មីនា។​បន្ទាប់​ពី​កែ​សម្រួល​តាម​គម្រោង​នេះ​ ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន​ដែល​ជា​ស្ថាប័ន​រដ្ឋបាល​ខ្ពស់​ជាង​គេ​នៃ​ប្រទេស​ចិន​នឹង​ត្រូវ​បង្កើត​ឡើង​មាន​២៦ក្រសួង​។​ក្នុង​នោះ​រួម​ទាំង​ក្រសួង​ធនធាន​ធម្មជាតិ ​ក្រសួង​អេកូ​បរិស្ថាន ​ក្រសួង​កសិកម្ម​និង​ជនបទ ​ក្រសួង​វប្បធម៌​និង​ទេសចរណ៍ ​គណៈកម្មាធិការ​សុខាភិបាល​និងសុខភាព​ជាតិ​ ​និង​ក្រសួង​កិច្ចការ​អតីត​យុទ្ធជន​ជា​ដើម​គឺ​ក្រសួង​បង្កើត​ថ្មី។​ស្ថាប័ន​ថ្នាក់​រដ្ឋមន្រ្តី​នឹង​ត្រូវ​កាត់​បន្ថយ​៨​ស្ថាប័ន​ ហើយ​ស្ថាប័ន​ថ្នាក់​អនុរដ្ឋមន្រ្តី​នឹង​ត្រូវ​កាត់​បន្ថយ​៧​ស្ថាប័ន។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ