ប្រព័ន្ធ​សារព័ត៌មាន​តំបន់ហុងកុង​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការដែល​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អនុម័ត​
2018-03-12 14:55:40  cri  Web Editor:Sun

    ថ្ងៃទី១១​ខែមីនា​ វេបសាយ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​នាំគ្នា​ផ្សាយ​ដំណឹង​អំពី​ការដែល​មហាសន្និបាត​លើកទីមួយ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១៣​បាន​​បោះឆ្នោត​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន​ដោយ​សំឡេង​ឆ្នោត​ខ្ពស់ ។

    វេបសាយ​នៃ​កាសែត​ពាណិជ្ជកម្ម​ហុងកុង​បាន​ផ្សាយដំណឹង​ឲ្យដឹងថា ​លោក​ Huang ​Yushan ​អនុប្រធាន​និងជា​អ្នកបញ្ចេញមតិ​នៃ​គណៈប្រតិភូ​តំណាង​សភា​ប្រជាជន​ទូទាំង​ប្រទេសចិន​របស់​តំបន់រដ្ឋបាល​ពិសេស​ហុងកុង​បាន​ថ្លែងថា ​តំណាង​ប្រជាជន​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ចំនួន​៣៦រូប​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​​សុទ្ធតែ​គាំទ្រ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​។ ​លោក​ Tan​ Yaozong ​តំណាង​សភា​ប្រជាជន​ទូទាំង​ប្រទេស​ចិន​របស់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​បញ្ជាក់ថា​ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញគឺ​ឆ្លើយតប​នឹង​តម្រូវការ​​ការអភិវឌ្ឍ​ជាតិក្នុង​យុគសម័យថ្មី​ បក្ស​កុម្មុយនិស្តចិន​ជាបក្ស​កាន់​អំណាច​ដែល​មាន​ទំនួល​ខុសត្រូវ​និងមាន​សមត្ថភាព​ មានតែ​បក្សកុម្មុយនិស្តចិន​ទេ​ដែល​មាន​សមត្ថភាព​ដឹកនាំ​ប្រទេសជាតិ​និង​ប្រជាជនចិន​ឲ្យ​រីកចម្រើន​ ដូច្នេះ​ចាំបាច់ត្រូវតែ​កែ​រដ្ឋធម្មនុញ្ញ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ