មហាសន្និបាត​លើកទីមួយ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣​បាន​រៀបចំធ្វើ​សន្និសីទ​ពេញអង្គ​លើកទីបី ​ដើម្បី​បោះឆ្នោត​អនុម័ត​សេចក្តីព្រាងច្បាប់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
2018-03-12 14:54:48  cri  Web Editor:Sun

    រសៀល​ថ្ងៃទី១១​ខែមីនា​ ​មហាសន្និបាត​លើកទីមួយ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាល​ទី១៣បាន​រៀបចំធ្វើ​សន្និសីទ​ពេញអង្គ​លើកទីបី​នៅ​វិមាន​សភា​ប្រជាជន ​ដើម្បី​បោះឆ្នោត​អនុម័ត​សេចក្តីព្រាងច្បាប់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​សាធារណរដ្ឋ​ប្រជាមានិតចិន​ ហើយ​បាន​ស្តាប់​ការថ្លែង​របស់​លោក ​Zhang ​Dejiang ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១២​អំពី​របាយការណ៍​ការងារ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន ។

    លោក ​ស៊ី ​ជីនភីង ​លោក ​លី ខឹឈាង​ លោក ​លី ចាន់ស៊ូ ​លោក​​ វ៉ាង យ៉ាង​ លោក​ វ៉ាង​ ហ៊ូ​នីង ​លោក​ ចាវ ​ឡឺជី​ និង​លោក ​ហាន ចឹង​ជាដើម​បាន​អញ្ជើញ​ចូលរួម​សន្និសីទ​លើកនេះ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ