ជនជាតិ​ចិននៅ​បរទេស​និង​​​អាណិកជន​ចិន​កាន់សញ្ជាតិ​បរទេស​អះអាង​​ថា​ ការ​អនុម័ត​ទៅ​លើ​សេចក្តី​ព្រាងច្បាប់ស្តីពី​​​វិសោធនកម្ម​លើ​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​ចិន​គឺ​សមស្របនឹង​គោល​បំណង​រួម​របស់​ប្រជាជន​ និង​គាំ​ពារ​សុបិន​ចិន​ឲ្យ​ក្លាយ​ទៅ​ជា​ការ​ពិត​ក្នុង​ពេល​ៗឆាប់ៗ
2018-03-12 15:04:30  cri  Web Editor:Li

 កាលពី​ថ្ងៃទី​ ១១ ខែ​មីនា​  មហាសន្និបាត​​លើកទី​ ១ នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​ ១៣បាន​ធ្វើ​ការ​បោះឆ្នោត​សម្រេច​អនុម័ត​ទៅលើ " សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ "​ ដោយ​មាន​សំឡេង​គាំទ្រ​ច្រើន​លើសលុប​ ។ ជនចិន​នៅ​បរទេស​និង​អាណិកជន​ចិន​កាន់​សញ្ជាតិ​បរទេស​បាន​បញ្ជាក់​ថា​ ការ​អនុម័ត​ទៅលើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​នេះ​ បាន​ឆ្លើយ​តប​នឹង​តម្រូវ​ការអភិវឌ្ឍន៍​ក្នុង​យុគសម័យ​ថ្មី​ និង​​ផ្តល់​ការ​គាំ​ពារ​យ៉ាង​ខ្លាំង​ដល់​ប្រជាជាតិ​ចិន​ក្នុង​ការ​សម្រេចសុបិន​​ចិន​ក្នុង​ពេល​ឆាប់ៗ​ ។ វា​មិន​គ្រាន់​តែបាន​បង្ហាញ​ឆន្ទៈរបស់​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ​  ថែម​ទាំង​បាន​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​គោល​បំណង​រួម​របស់​ជន​ចិន​នៅ​បរទេស​និង​អាណិកជនចិន​កាន់​សញ្ជាតិ​បរទេស​ផងដែរ​  ជឿជាក់​ថា​ បុព្វហេតុ​ស្តីពីការ​ស្តារភាពរុងរឿង​ដ៏មហិមា​របស់ប្រជាជាតិ​ចិនច្បាស់​ជា​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ