សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ប្រទេស​ចិន​ត្រូវ​បាន​បោះ​ឆ្នោត​អនុម័ត​ដោយ​សំឡេង​ឆ្នោត​ខ្ពស់
2018-03-12 15:06:21  cri  Web Editor:Ma

  មហាសន្និបាត​លើក​ទី​១​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​ធ្វើ​សន្និសីទ​ពេញ​អង្គ​លើក​ទី​៣​នៅ​ទី​ក្រុង​ប៉េកាំង​នា​រសៀល​ថ្ងៃ​ទី​១១​ខែ​មីនា ​ហើយ​បាន​បោះ​ឆ្នោត​អនុម័ត​ដោយ​សំឡេង​ឆ្នោត​ខ្ពស់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន។​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បញ្ចូល​ខ្លឹមសារ​ថ្មី​ក្នុង​យុគសម័យ​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​រយៈ​ពេល​១៤​ឆ្នាំ​កន្លង​ទៅ។​ក្នុង​សន្និសីទ​កាសែត​ពិសេស​ដែល​ធ្វើ​បន្ទាប់​ពី​សន្និសីទ​ពេញ​អង្គ​លើក​ទី​៣​ ​លោកShenChunYaoប្រធាន​នៃ​គណៈកម្មាធិការ​ការងារ​ប្រព័ន្ធ​ច្បាប់​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​បាន​ថ្លែង​ថា ​ការ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​រដ្ឋធម្មនុញ្ញ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ក្នុង​ជីវភាព​នយោបាយ​ប្រទេស​ចិន ​ជា​សមិទ្ធផល​ដ៏​សំខាន់​នៃ​កិច្ច​កសាង​និង​ការ​គ្រប់គ្រង​តាម​ច្បាប់​ដែល​ប្រទេស​ចិន​ទទួល​បាន​ក្រោម​បរិបទ​សង្គម​និយម​ដែល​ប្រកប​ដោយ​លក្ខណៈ​ពិសេស​ចិន​ក្នុង​យុគសម័យ​ថ្មី។​ការ​បោះ​ឆ្នោត​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ​មុខ​ជា​នឹង​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការ​ជំរុញ​និង​ការ​ធានា​ការ​អភិវឌ្ឍ​នៃ​ភារ​កិច្ច​បក្សកុម្មុយនិស្ត​ចិន​និង​ប្រទេស​ជាតិ ​ព្រម​ទាំង​ជំរុញ​និង​បង្កើន​កិច្ច​កសាង​ការ​គ្រប់គ្រង​តាម​ច្បាប់​នៃ​សង្គមនិយម​ចិន។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ