រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយប្រកប​ដោយ​បរិយាប័ន្ននិង​តម្លាភាព ស្វាគមន៍​ប្រទេស​ជប៉ុន​ចូល​រួម
2018-03-11 14:48:50  cri  Web Editor:Zheng

  ពេលឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ជប៉ុន​ក្នុង​សន្និសីទ​កាសែតដែល​បើក​ធ្វើ​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​មហាសន្និបាត​លើក​ទី​១​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​កាល​ពី​ថ្ងៃ​ទី​១១​ខែ​មីនា លោក​ចុង​សាន​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​នៃ​ប្រទេស​ចិន​បាន​ថ្លែង​ថា កិច្ច​សហប្រតិបត្តិការ​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​គឺ​មាន​ភាព​បើក​ចំហ​និង​ប្រកប​ដោយ​បរិយាប័ន្ន ហើយ​ក៏​មាន​តម្លាភាពដែរ ស្វាគមន៍​ប្រទេស​ជប៉ុន​ចូល​រួមកិច្ច​សហប្រតិបត្តិការ​អំពី​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​។

      សូម​បញ្ជាក់​ថា គំនិត​ផ្តួច​ផ្តើម​អំពី​កិច្ច​សហប្រតិបត្តិការ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ទទួល​បាន​ការ​ឆ្លើយ​តប​និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំណាក់​ប្រទេស​និង​តំបន់​ចំនួន​ជាង​១៤០។​នៅ​ថ្ងៃ​ដដែល​នោះ អ្នក​សារ​ព័ត៌មាន​ជប៉ុន​បាន​ថ្លែង​ថា មជ្ឈដ្ឋាន​សេដ្ឋកិច្ច​ជប៉ុន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​គំនិត​ផ្តួច​ផ្តើម​អំពី​កិច្ច​សហប្រតិបត្តិការ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​សំឡេង​កាន់​តែ​ច្រើន​គាំទ្រ​ជប៉ុន​ឲ្យ​ចូល​រួម​គម្រោង​អំពីខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ