ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ​នៃ​ប្រទេស​ចិន​មាន​លោកលីខឺឈាង លោក​លីចានស៊ូនិង​លោក​ចាវ​ឡឺ​ជី​ជា​ដើម​អញ្ជើញ​ចូល​រួម​ដោយ​ឡែក​ពី​គ្នា​ក្នុង​ការ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​មួយ​ចំនួន​ដែល​បាន​ចូល​រួម​មហាសន្និបាត​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន
2018-03-11 14:48:17  cri  Web Editor:Zheng

 ព្រឹក​ថ្ងៃ​ទី​១០​ខែ​មីនា លោក​លីខឺឈាង​នាយក​រដ្ឋមន្រ្តី​ចិន​បាន​អញ្ជើញ​ចូល​រួម​ការ​ពិនិ​ត្យ​ពិភាក្សា​នៃ​គណៈប្រតិភូតំណាង​ប្រជាជន​ខេត្ត​NingXiaដែលបាន​ចូល​រួម​មហាសន្និបាត​លើក​ទី​១នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិននីតិកាល​ទី​១៣។

      លោក​លីខឺឈាង​បាន​ថ្លែង​ថា ខេត្ត​NingXiaជា​ភូមិភាគស្វយ័តជនជាតិភាគ​តិច​ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​ចិន​ដែល​ទទួល​បាន​សមិទ្ធផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​រយៈពេល​៥ឆ្នាំ​កន្លង​ទៅ។លោក​សង្ឃឹម​ឲ្យ​ខេត្ត​NingXiaអាច​ចាត់​ទុក​គំនិត​ផ្តួច​ផ្តើមរបស់​លោក​ស៊ីជីនភីង​ស្តីពី​សង្គម​និយម​មាន​លក្ខណៈពិសេស​នៃ​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មីជា​សេចក្តី​ណែនាំ អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​ការ​រៀបចំ​ចាត់​ចែង​ស្តីពី​ការ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តំបន់​ភាគ​ខាង​លិច​នៃ​មជ្ឈិម​បក្ស​និង​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន ដើម្បី​បង្កើត​ទៅ​ជា​គំរូ​ក្នុង​មហាដីគោក​នៃ​ការ​កែ​ទម្រង់​និង​បើក​ចំហ ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កំណែ​ទម្រង់​និង​កែ​លម្អ​បរិយាកាសពាណិជ្ជកម្ម ផ្តល់​ភាព​ងាយ​ស្រួលកាន់​តែ​ច្រើន​ដល់​ប្រជាជន។​ហើយ​ជំរុញ​កំណែទម្រង់ចំពោះ​រចនា​សម្ព័ន្ធ​ផ្នែក​ផ្គត់ផ្គង់ អភិវឌ្ឍ​ផលិតកម្ម​ដ៏​ជឿនលឿន ដើម្បី​ពូនជ្រំកម្លាំង​ចលករ​ថ្មីឥត​ឈប់ឈរ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ