តំណាង​ប្រជាជន​ចិន​សម្គាល់​ថា ការ​ធ្វើ​វិសោធនកម្ម​​​រដ្ឋធម្មនុញ្ញ​ជា​វិធានការដ៏​​សំខាន់​សម្រាប់​ជំរុញ​ប្រព័ន្ធ​អភិបាលកិច្ច​ជាតិ​និង​ធ្វើ​ទំនើប​កម្ម​លើ​សមត្ថភាពអភិបាលកិច្ច​ 
2018-03-10 17:02:28  cri  Web Editor:Zhai

​តំណាង​ប្រជាជន​​ច្រើន​នៃ​សភា​ចិន​ជា​ច្រើន​រូប​បាន​កត់​សម្គាល់​ថា ការ​ធ្វើ​វិសោធនកម្ម​​​រដ្ឋ​ធម្មនុញ្ញ​ជា​វិធានការ​ដ៏​សំខាន់​សម្រាប់​ជំរុញ​ការ​ធ្វើ​ឲ្យ​ប្រទេស​មាន​នីតិរដ្ឋ​​ ជំរុញ​​​ប្រព័ន្ធ​អភិបាល​កិច្ច​ជាតិព្រម​​និង​ធ្វើ​ទំនើបកម្ម​លើ​សមត្ថភាព​អភិបាលកិច្ច​​ ពោល​គឺ​មាន​សារៈ​សំខាន់​ណាស់ ។

ក្នុង​ចំណោម​សំណើ​​អំពីការ​ធ្វើ​វិសោធនកម្មចំនួ​ន ២១មាត្រា​នៃ​សេចក្តី​ព្រាង​​​ច្បាប់ធ្វើ​វិសោធនកម្ម​​​រដ្ឋធម្មនុញ្ញ​ មាន​ចំនួន ១១ មាត្រា​ពាក់​ព័ន្ធ​នឹង​គណៈកម្មាធិការ​អធិការកិច្ច​ ។ ​តំណាងប្រជាជន​ចិន​បាន​សម្គាល់​ថា ការ​ផ្តល់​ឋានៈ​ក្នុង​រដ្ឋធម្មនុញ្ញ​ដល់​គណៈកម្មាធិការ​អធិការកិច្ចវាមុខ​ជា​​នឹង​ជំរុញ​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ពុក​រលួយ​ ក៏​ដូចជា​​កិច្ចកសាង​ឥរិយាបថ​បក្ស​និង​ភាព​ស្អាតស្អំ​នៃនយោបាយ​របស់​​ប្រទេសចិនឲ្យ​​​ឈាន​ចូល​ដំណាក់​កាលថ្មី​នៃ​​ប្រវតិ្តសាស្រ្តជា​ពុំ​ខាន​ ។

ទាក់​ទិន​នឹង​មាត្រា​មួយ​នៃ​សេចក្តី​ព្រាង​​​ច្បាប់ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញបាន​លុប​ចោល​ការ​កំណត់ពី​អាណាត្តិ​ភាព​របស់​​ប្រធានរដ្ឋ​ តំណាង​ប្រជាជន​បាន​សម្គាល់​ថា រឿង​នេះ​មានអំណោយ​ផល​ដល់​ការ​គាំពារ​កិត្យានុភាពនិងការ​ដឹក​នាំ​ជា​ឯកភាព​នៃ​មជ្ឈិម​បក្ស​​ដែល​មាន​លោក​ស៊ី ជីនភីង​ប្រធានរដ្ឋ​ចិន​ជា​ប្រធាន​ស្នូល​ ក៏ដូចជា​មានអំណោយ​ផល​ដល់​ការ​ពង្រឹង​​និង​កែ​លម្អ​ប្រព័ន្ធ​របប​ដឹក​នាំ​នៃ​ប្រទេសជាតិផង​ដែរ​ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ