មជ្ឈិមបក្ស​Zhi Gong ចិន​លើក​សេចក្តីស្នើ​ច្បាប់​​ស្តីពី​កិច្ចកសាង​ប្រព័ន្ធ​បង្កា​រ​និង​គ្រប់​គ្រង​ជំងឺ​នៅ​ប្រទេសចិន​-​អាស៊ាន
2018-03-10 16:38:18  cri  Web Editor:Zhai

​​      មហាសន្និបាត​លើក​ទី ១ នៃ​សភាប្រឹក្សានយោបាយ​ប្រជាជនទូទាំង​ប្រទេសចិន​នីតិកាល​ទី ១៣ កំពុង​ប្រារព្ធ​ធ្វើ​នៅក្រុង​ប៉េកាំង គណបក្ស​ប្រជាធិបតេយ្យ​នានា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​​ការពិគ្រោះ​​ពិភាក្សាអំពីកិច្ចការ​នយោបាយជាតិ​​ ។ ក្នុង​​នោះ​ មជ្ឈិមបក្ស​Zhi Gong ចិន​បានលើក​សេចក្តី​ស្នើ​ច្បាប់​​ស្តីពី​កិច្ចកសាង​ប្រព័ន្ធ​បង្កា​រ​និង​គ្រប់​គ្រង​ជំងឺ​នៅ​ប្រទេសចិន​-​អាស៊ាន​ក្រោម​បរិការណ៍​នៃ​គំនិត​ផ្តួច​ផ្តើម​​អំពី​"ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​" ។ ពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារ​ព័ត៌មាននៃ​​វិទ្យុ​អន្តរជាតិចិន​ លោក​Wang Qiping អគ្គនាយករង​​នៃ​ផ្នែក​ចូលរួមសកម្មភាព​នយោបាយ​និង​ពិភាក្សាកិច្ចការ​នយោបាយ​នៃ​បក្ស​ Zhi Gong ចិន​បាន​ថ្លែង​ថា សេចក្តី​ស្នើ​ច្បាប់​មួយ​​នេះបាន​​ស្នើ​ឲ្យ​​ពន្លឿនថែម​ទៀត​នូវ​​ការ​កសាង​យន្តការ​សហប្រតិបត្តិការ​ពាក់​ព័ន្ធ​ចាប់ពី​ថ្នាក់​រដ្ឋតែ​ម្តង​​ ក្នុង​ន័យ​បង្កើន​កិច្ច​ផ្លាស់​ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​រវាង​ទ្វេភាគី​លើ​វិស័យ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ លើក​កម្ពស់​សមត្ថភាព​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់​បណ្តា​ប្រទេស​នានា ក្នុង​ន័យ​ធានា​ដល់​សុខភាពនិង​សុវត្ថិភាព​​អាយុជីវិត​របស់ប្រជាពលរដ្ឋ​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ