លោក​វ៉ាងអ៊ី​រដ្ឋមន្រ្តី​ការបរទេស​ចិន​ថ្លែង​អំពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ព្រម​និង​សមុទ្រ​ចិន​ខាង​ត្បូង​៖  ក្នុង​តំបន់​ខ្សែក្រវាត់​មួយនិង​ផ្លូវ​មួយ​គ្មាន​ប្រទេស​ណា​មួយ​ជា​ធំ​លើស​គេ​នោះ​ទេ​កម្លាំង​បរទេស​មួយ​ចំនួន​មិន​ស្ងប់​ចិត្ត​នឹង​ភាព​ស្ងប់​ស្ងាត់​នៃ​សមុទ្រ​ចិន​ខាង​ត្បូ
2018-03-09 16:19:50  cri  Web Editor:Wang

    ពេល​អធិប្បាយ​អំពី​កិច្ច​សហប្រិបត្តិការ​​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​​ក្នុង​សន្និសីត​កាសែត​ នៃ​មហាសន្និបាត​លើក​ទី១​នៃ​សភា​តំណាង​ប្រជាជនទូទាំង​ប្រទេស​ចិន​នីតិកាលទី​១៣​ កាលពី​ថ្ងៃទី​៨​ខែ​មីនា​ ​ ​លោក​វ៉ាងអ៊ី​រដ្ឋមន្រ្តី​ការបរទេស​ចិន​បាន​ថ្លែង​ថា​ ​​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​គ្មាន​ប្រទេស​ណា​មួយ​ជា​ធំ​លើស​គេ​នោះ​ទេ​​ ​តែ​គឺ​បណ្តា​ភាគី​នានា​ចូលរួម​ដោយ​សមភាព​ ​គ្មាន​ល្បិច​បន្លំ​អ្វី​ទាំង​អស់​ ​តែ​គឺ​ប្រកាន់ខ្ជាប់​នូវ​ភាព​បើក​ចំហ​និង​តម្លាភាព​ ​ហើយ​ក៏​គ្មាន​រឿង​ដែល​អ្នក​ឈ្នះ​​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​ស្រុង​នោះ​ដែរ​ ​តែ​គឺ​សែ្វង​រក​ផល​ប្រយោជន៍​រួម​និង​ឈ្នះ-ឈ្នះ​។

    លោក​វ៉ាងអ៊ី​បាន​ថ្លែង​ទៀតថា​ ​គំនិត​ផ្តួច​ផ្លើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​គឺ​ជា​គំនិត​ផ្តួចផ្តើម​ភ្លឺស្វាង​ដូច​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ប្រទេស​ចិន​បាន​លើក​ឡើង​ ​ការ​រួម​គ្នា​ពិភាក្សា​ ​រួម​គ្នា​កសាង​និង​ចែក​រំលែក​គឺ​ជា​គោលការណ៍​មាស​សម្រាប់​ជំរុញ​គំនិត​ផ្តួច​ផ្លើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ ​វា​បាន​សម្រេច​ពី​សមភាព​ ​ភាព​បើក​ចំហ​និង​ភាព​ទទួល​បាន​ប្រយោជន៍​ជាទូទៅ​ដ៏​ច្បាស់លាស់​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​គំនិត​ផ្តួច​ផ្លើម​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ