លោក​ហ៊ើឡី​អនុប្រធាន​បណ្ឌិត្យ​​សភា​វិទ្យាសាស្រ្ត​យោធា​ចិន​និង​ជា​សមាជិក​នៃ សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ថ្លែងថា​ ​ល្បឿន​កំណើន​ចំនួន​៨,១%​នៃ​ថិវកា​ការពារ​ជាតិ​ចិន​មិន​ខ្ពស់​​ទេ
2018-03-09 11:12:55  cri  Web Editor:Wang

    ថ្ងៃទី​៥​ខែ​មីនា​ ​ក្រសួង​ហិរញ្ញវត្ថុ​ចិន​បាន​បង្ហាញ​​របាយការណ៍​ស្តីពី​សភាពការណ៍​អនុវត្ត​ថវិកា​មជ្ឈិមនិង​តំបន់​​ប្រចាំ ឆ្នាំ ២០១៧​និង​សេចក្តី​ព្រាង​ស្តីពី​ថវិកា​មជ្ឈិម​និង​តំបន់​ប្រចាំ​ឆ្នាំ​២០១៨​​ក្នុង​មហាសន្និបាត​​នៃសភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាលទី​១៣​ថា​ ​ក្នុង​ឆ្នាំ​២០១៨​ ​ថវិកា​ការពារ​ជាតិ​របស់​ប្រទេសចិន​នឹង​កើន​ឡើង​៨,១​%​  ​ស្មើ​នឹង​មាន​ចំនួន​១​លាន​១​សែន​៦​ពាន់​៩​រយ​៥១​លានយាន់​ប្រាក់ចិន​។ 

      ក្នុង​ឆ្នាំ​មុនៗ​ ​ថវិកា​ការពារជាតិ​របស់​ប្រទេស​ចិន​ជា​ចំណុច​​ពិភាក្សា​ដ៏​​ក្តៅ​មួយ​ក្នុងអំឡុង​ពេល​បើក​ធ្វើ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​។ ​ កាលពី​ថ្ងៃទី​៨​ខែ​មីនា​ ​ លោក​ហ៊ើឡី​អនុប្រធាន​បណ្ឌិត្យ​សភា​វិទ្យាសាស្រ្ត​យោធា​ចិន​និង​ជា​សមាជិក​នៃ សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ថ្លែង​នៅក្រុង​ប៉េកាំង​ថា​ ​សមាមាត្រ​នៃ​ថវិកា​ការពារ​ជាតិចិន​ក្នុង​GDP​ ​និង​ថវិកា​ការពារ​ជាតិ​ជា​មធ្យម​ក្នុង​យោធិន​ម្នាក់​ៗ​ក៏​ដូចជា​ចំនួន​ថវិកា​​ការពារ​ជាតិ​ជា​មធ្យម​ក្នុង​ប្រជាពល​រដ្ឋ​ម្នាក់ៗ​គឺ​មាន​កម្រិត​ទាប​បង្គួរ​បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ