លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​អញ្ជើញ​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​នៃ​គណៈ​ប្រតិភូ​តំណាង​ប្រជាជន​ខេត្ត​សានទុង​ប្រទេស​ចិន
2018-03-09 14:47:14  cri  Web Editor:Zheng

   ថ្ងៃទី ៨ ខែ​មីនា ពេល​អញ្ជើញ​ចូលរួម​ការ​ពិនិត្យ​ពិភាក្សា​នៃ​គណៈប្រតិភូ​តំណាង​ប្រជាជន​ខេត្ត​សានទុង​ប្រទេស​ចិន លោក ស៊ីជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ចង្អុល​បង្ហាញ​ថា ការ​អនុវត្ត​យុទ្ធសាស្ត្រ​ស្តារ​និង​អភិវឌ្ឍ​ឲ្យ​ជនបទ​មាន​ភាព​រុង​រឿង​ គឺ​ជា​សេចកី្ត​សម្រេច​និង​ការ​ចាត់​ចែង​រៀបចំ​ដ៏​សំខាន់​នៃសមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ គឺ​ជា​ភារកិច្ច​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ​​សម្រាប់​ការ​យក​ជ័យ​ជម្នះ​លើ​កិច្ច​កសាង​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​និង​ដើម្បី​កសាង​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ប្រទេស​សង្គមនិយមទំនើប ហើយ​ក៏​ជា​បញ្ហា​គន្លឹះ​ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ងារ​ផ្នែក​កសិកម្ម ជនបទ​និង​កសិករ​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​យុគសម័យ​ថ្មីផង​ដែរ ។ តើ​ជនបទ​ស្អាត​ឬ​អត់ កសិករ​មាន​ជីវភាព​ធូរ​ធារ​ឬ​អត់ វា​ជា​កត្តា​សម្រេច​នូវ​កម្រិត​​គុណភាព​នៃ​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​សង្គមនិយមទំនើប។យើង​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ស៊ី​ជម្រៅ​នូវ​លក្ខណៈសំខាន់​និង​ភាព​ចាំ​បាច់​នៃ​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ស្តីពី​ការ​ស្តារ​និង​អភិវឌ្ឍ​ជនបទ​ឲ្យ​មាន​ភាព​ចម្រុង​ចម្រើន ហើយ​អនុវត្ត​យ៉ាង​ប្រាកដ​ប្រជានូវ​យុទ្ធសាស្រ្ត​ស្តីពី​ការ​ស្តារ​និង​អភិវឌ្ឍ​ជនបទ​ឲ្យ​មាន​ភាព​ចម្រុង​ចម្រើន៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ