លោក​វ៉ាងអ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​រំពឹង​ថា​អង្គការ​សហប្រតិបត្តិការ​សៀងហៃ​នឹង​ចេញ​ដំណើរ​ថ្មី​ម្តង​ទៀត​ពី​ក្រុង​ឈីងតាវ​ប្រទេស​ចិន
2018-03-09 11:25:55  cri  Web Editor:Zheng

ពេល​ថ្លែង​ដល់​សន្និសីទ​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​ក្រុង​ឈីង​តាវ​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មីនា លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន​នឹង​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​ជា​មួយ​បណ្តា​ភាគី​ពាក់​ព័ន្ធ​នានា ក្នុង​ន័យ​ជំរុញ​សន្និសីទ​កំពូល​លើក​នេះ​ឲ្យ​សម្រេច​បាន​គោល​ដៅ​៣ធំៗ​គឺ​បង្កើន​ការ​បណ្តុំ​កម្លាំង​ លើក​កម្ពស់​សមត្ថ​ភាព​ប្រតិបត្តិ​និង​ពង្រីក​កម្លាំង​ឥទិ្ធពល ដើម្បី​ធ្វើ​ឲ្យ​សន្និសីទ​កំពូល​នៅ​ក្រុង​ឈីង​តាវ​ក្លាយ​ជា​និមិត្ត​សញ្ញា​ថ្មី​ក្នុង​ដំណើរ​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ ហើយ​ចាប់​ដំណើរ​ការ​នូវ​យុគ​សម័យ​ថ្មី​នៃ​អង្គការ​ក្នុង​តំបន់បែប​ថ្មី​នេះ៕

      សូម​បញ្ជាក់​ថា សន្និសីទ​កំពូល​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​នឹង​បើក​ធ្វើ​នៅ​ក្រុង​ឈីងតាវ​ប្រទេស​ចិន​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ គឺ​ជា​សន្និសីទ​កំពូល​លើក​ទី​១​បន្ទាប់​ពី​អង្គការ​នេះ​បាន​ពង្រីក​ចំនួនសមាជិក​របស់​ខ្លួន៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ