លោកYangWeiminសមាជិកសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ថ្លែង​ថា ត្រូវ​បង្កើត​យន្តការ​ប្រកប​ដោយ​ប្រសិទ្ធភាព​យូរអង្វែង​ដើម្បី​គ្រប់​គ្រងពពុះអចលនទ្រព្យកុំ​ឲ្យ​បន្ត​រីក​ដុះ​ដាល
2018-03-09 11:24:08  cri  Web Editor:Zheng

 ក្នុង​សន្និសីទ​កាសែត​លើក​ទី​២​នៃ​មហាសន្និបាតប្រចាំ​ឆ្នាំ​២០១៨​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ដែល​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​៨​ខែ​មីនា លោក​YangWeiminសមាជិក​សភា​ប្រឹក្សា​នយោ​បាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និង​ជា​អនុប្រធាន​នៃ​ការិយា​ល័យ​ក្រុម​ដឹក​នាំ​ការ​ងារ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​មជ្ឈិម​ចិនបាន​ថ្លែង​ថា ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ បំណុល​របស់​ប្រជាជន​ចិន​បាន​លេច​ចេញ​និន្នាការ​កើន​ឡើង​លឿន​បង្គួរ ត្រូវ​គ្រប់​គ្រង​ពពុះ​អចលន​ទ្រព្យឲ្យ​បាន​ល្អ​ដើម្បី​បង្ការ​នឹង​ការ​កើន​ឡើង​លឿន​ពេក​នៃ​បំណុល​របស់​ប្រជាជន ហើយ​ត្រូវ​បង្កើត​របប​លំនៅ​ដ្ឋាន​ថ្មី​និង​យន្តការ​អចលនា​ទ្រព្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​យូរ​អង្វែង ដើម្បី​គ្រប់​គ្រង​ពពុះអចលនទ្រព្យ​កុំ​ឲ្យ​រីក​រាល​ដាល​កាន់​តែ​ធំ​ទៀត៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ