រដ្ឋមន្រ្តី​ការ​បរទេស​ចិន៖បញ្ហា​ប្រឈម​ធំ​ជាង​គេ​នៃ​ស្ថានការណ៍​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ពេល​បច្ចុប្បន្ន​គឺ​បណ្តាល​មក​ពី​កម្លាំង​ខាង​ក្រៅ
2018-03-09 11:23:34  cri  Web Editor:Zheng

 ថ្ងៃ​ទី​៨​ខែ​មីនា លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ ស្ថាន​ការណ៍​សមុទ្រ​ចិន​ខាង​ត្បូង​មាន​ភាពកាន់​តែ​ល្អ​ប្រសើរ​ឡើង​យ៉ាង​ជាក់​ច្បាស់ ប្រទេស​ចិន​និង​ប្រទេស​អាស៊ាន​បាន​ឈាន​ដល់​គំនិត​ឯកភាព​គ្នាកម្រិត​ខ្ពស់។បញ្ហា​ប្រឈមដ៏​សំខាន់​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​គឺ​ការ​មិន​អស់​ចិត្ត​នៃ​កម្លាំង​ខាង​ក្រៅ​មួយ​ចំនួនតូច​ទៅ​វិញ​ដែល​ចេះ​តែ​គិត​ចង់បង្ក​រឿង​ហេតុ ចាត់​បញ្ជូន​នា​វា​និង​យន្តហោះ​ប្រដាប់​អាវុធទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​បង្អួត​ពី​កម្លាំង​សព្វាវុធ​របស់​ខ្លួន ប្រការ​នេះ​បាន​ក្លាយ​ជា​កត្តា​បង្ក​ជា​ផល​ប៉ះ​ពាល់​ធំ​ជាង​គេ​ចំពោះ​សន្តិភាព​និង​ស្ថិរភាព​របស់​សមុទ្រ​ចិន​ខាង​ត្បូង។

      នៅ​ថ្ងៃ​ដដែល លោក​វ៉ាង​អ៊ី​បាន​គូស​បញ្ជាក់​ជា​ពិសេស​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​របស់​សមុទ្រ​ចិន​ខាង​ត្បូងគឺ​មិន​អាច​ធ្វើ​ឲ្យ​រង្គោះ​រង្គើរ​នោះ​ឡើយ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ