​លោក​វ៉ាង​យី​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​អះអាងថា កិច្ចការ​ទូត​របស់​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​នឹង​ផ្តល់​កម្លាំងចលករ​កាន់​តែ​ច្រើន​ដល់​បុព្វហេតុ​ចម្រុង​ចម្រើន​របស់​មនុស្សជាតិ​
2018-03-08 14:06:17  cri  Web Editor:Guo

      ព្រឹក​ថ្ងៃទី ៨ នៅ​ក្រុង​ប៉េកាំង លោក វ៉ាង​យី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ថ្លែង​ថា កិច្ចការ​ទូត​របស់​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​នឹង​​បង្កើត​ជា​បរិយាកាស​ខាង​ក្រៅ​កាន់​តែ​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន ហើយ​ក៏​នឹង​ផ្តល់​កម្លាំង​ចលករ​កាន់​តែ​ច្រើន​ដល់​បុព្វហេតុ​ចម្រុង​ចម្រើន​របស់​មនុស្សជាតិ​ផង​ដែរ ។

      ព្រឹក​ថ្ងៃ​ដដែល​ ក្នុង​សនិ្នសីទ​សារព័ត៌មាន​នៃ​​រដ្ឋមន្ត្រី​ការ​បរទេស​ដែល​រៀប​ចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​នៃ​មហាសន្និបាត​លើក​ទី​១​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី ១៣ លោក​វ៉ាង​យី​បាន​​ឲ្យ​ដឹង​ថា ការងារ​គួរ​ឲ្យ​កត់​សម្គាល់​នៃ​កិច្ចការ​ទូត​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ​គឺ​នឹង​រៀប​ចំ​ធ្វើ​សកម្មភាព​ទ្រង់​ទ្រាយ​ធំ​នៅ​ប្រទេស​ចិន រួម​មាន​នៅ​ខែ​មេសា នឹង​រៀប​ចំ​ធ្វើ​សនិ្នសីទ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​អាស៊ី​ក្រុង​បួរអៅ​នៅ​ខេត្ត​ហៃណាន ខែ​មិថុនា នឹង​រៀបចំ​ធ្វើ​សនិ្នសីទ​កំពូល​នៃ​អង្គការ​សហការ​ប្រតិបតិ្ត​សៀងហៃ​នៅ​ក្រុង​ឈីងដៅ ខែ​កញ្ញា នឹង​រៀប​ចំ​ធ្វើ​សនិ្នសីទ​កំពូល​នៃ​វេទិកា​អំពី​កិច្ច​សហប្រតិបតិ្តការ​រវាង​ចិន​និង​អាហ្វ្រិក​នៅ​ក្រុង​ប៉េកាំង ហើយ​នៅ​ខែ​ធ្នូ នឹង​រៀបចំ​ជា​លើក​ដំបូង​នូវ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​នៅ​ក្រុង​សៀងហៃ ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ