អ្នក​ទទួល​ខុស​ត្រូវ​នៃ​ការិយាល័យកាត់​បន្ថយ​​ភាព​ក្រី​ក្រ​នៃប្រទេស​ចិន​ថ្លែង​ថា​​​ ប្រទេស​ចិន​ទទួល​បាន​សមិទ្ធផល​ល្អ​ជាង​គេ​ក្នុងប្រវត្តិសាស្រ្ត​កាត់​បន្ថយ​ភាពក្រី​ក្រ​
2018-03-08 11:44:48  cri  Web Editor:Zhai

      ថ្ងៃទី ៧ ខែ​មីនា លោក​Liu Yongfu អនុប្រធាន​នៃ​ក្រុម​ការងារ​ដឹក​នាំ​ការកាត់​បន្ថយ​ភាព​ក្រី​ក្រ​និង​ការ​អភិវឌ្ឍ​នៃ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​ថ្លែង​នៅ​​ក្រុង​ប៉េកាំង​ថា ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេសចិន​បាន​កាត់​បន្ថយអ្នក​​ក្រី​ក្រ​បាន​ចំនួន ​៦៨ ​លាន​ ៥​ សែន​ ៣ ម៉ឺន​នាក់​ ដែលជា​សមិទ្ធផល​ល្អ​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត​កាត់​បន្ថយ​ភាពក្រី​ក្រ​របស់ប្រទេសចិន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ