អ្នក​នាំពាក្យ​​ក្រសួងការបរទេសចិន ៖ តើគំនិត​ផ្តួច​ផ្តើមស្តីពី​​"ខ្សែក្រវាត់​មួយនិង​ផ្លូវ​មួយ​"ល្អ​ឬអត់​? ប្រជាជន​នៃ​ប្រទេសដែល​ចូលរួមកិច្ច​កសាងគំនិត​​ផ្តួច​ផ្តើម​នេះ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ជាង​គេ
2018-03-08 11:43:48  cri  Web Editor:Zhai

ថ្ងៃទី ៧ ខែ​មីនា លោកGeng Shuang ​អ្នក​នាំពាក្យ​នៃ​ក្រសួងការបរទេសចិន​បាន​ថ្លែង​ថា តើ​គំនិត​ផ្តួច​ផ្តើមអំពី​​"ខ្សែក្រវាត់​មួយនិង​ផ្លូវ​មួយ​"វា​ល្អ​ឬអត់​? ប្រជាជន​នៃ​ប្រទេសដែល​ចូលរួមកិច្ច​កសាងគំនិត​​ផ្តួច​ផ្តើម​នេះ​មាន​សិទ្ធិក្នុង​ការ​បញ្ចេញ​​មតិ​ជាង​គេ។ ប្រទេសចិន​ជឿ​ជាក់​ថា ប្រទេស​ដែល​ចូលរួម​កិច្ចកសាង​​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវាត់​មួយនិង​ផ្លូវ​មួយ​"ប្រាកដ​ជា​បាន​គិត​គូត​ពី​ផលប្រយោជន៍​របស់​ខ្លួន​ ហើយ​ជ្រើស​រើស​និង​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​តាម​តម្រូវការនៃ​ការ​​អភិវឌ្ឍ​របស់​ខ្លួនជា​​ពុំ​ខាន ។ ការ​ថ្លែង​បែប​នេះ​គឺ​ឆ្លើយ​តប​នឹង​​ការ​ផ្សាយ​ដំណឹង​ថា ពេល​ថ្មីៗ​កន្លង​មក​នេះ មជ្ឈមណ្ឌល​អភិវឌ្ឍន៍ជា​សកល​ដែលជា​ធនាគារ​គំនិត​នៅ​​ក្រុង​វ៉ាស៊ីនតោន​អាមេរិក​បាន​ចេញ​​របាយការណ៍​ថា ប្រាក់​ឥណទាន​នៃ​​គំនិត​ផ្តួច​ផ្តើម​"ខ្សែក្រវាត់​មួយនិង​ផ្លូវ​មួយ​"​របស់ប្រទេសចិន​នឹង​បង្កើនយ៉ាងខ្លាំង​នូវ​​ហានិភ័យ​​បំណុល​របស់ប្រទេស​ជា​ច្រើន​ដូចជា​ប្រទេស​ប៉ាគីស្ថាន​និងម៉ុងតេណេហ្គ្រោ​ជាដើម ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ